ព័ត៌មាន

Microsoft Surface Laptop SE កុំព្យូទ័រជំនាន់ថ្មីតម្លៃសមរម្យបំផុតក្នុងការប្រើប្រាស់

ក្រុមហ៊ុន Microsoft ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Surface Laptop SE ។ កុំព្យូទ័រនេះអាចប្រកួតប្រជែងជាមួយនឹង Chromebook បាន។ កុំព្យូទ័រ Surface Laptop SE នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 SE ដែលត្រូវបានឌីស្សាញឡើងសម្រាប់សិស្ស និងសាលារៀន។ Microsoft Surface Laptop SE នេះមានអេក្រង់ទំហំ 11.6-inch TFT LCD ជាមួយនឹងកម្រិតភាពច្បាស់ HD 1366 x 768 pixels និង  16:9 aspect ratio ។

image

កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប  Intel Celeron N4020 ឬ N4120 processor ។ កុំព្យូទ័រនេះមានរ៉េមទំហំ 4 GB / 8 GB និង eMMC storage ទំហំ 64 GB / 128 GB ។ វាក៏ប្រើប្រាស់នូវកាមេរ៉ា  1-megapixel HD សម្រាប់ខលវីដេអូថែមទៀត។ Surface Laptop SE នេះមានរន្ធ USB-A port, USB-C port, DC port និង 3.5mm audio jack ។ កុំព្យូទ័រនេះប្រើប្រាស់នូវ  stereo speakers និងអាចទុក Standby Mode ដល់ទៅ 16 ម៉ោង។ កុំព្យូទ័រនេះមានទម្ងន់ត្រឹមតែ 1.11Kg ប៉ុណ្ណោះ៕