មហារង្វាន់ពិតៗ ឈ្នះពិតៗពីសាមសុង…! សូមចូលរួមអបអរសាទរអតិថិជនមហាសំណាងទាំង11រូប សម្រាប់កម្មវិធី “ចាប់ឆ្នោតមហារង្វាន់ចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស 2021”…!!

  • December 31, 2021
  • 0 Comments

សំណាងមានពិត…មហារង្វាន់យក្សពិតៗនេះក៏រឹតតែអស្ចារ្យទៅទៀត…!!  ព្រះអើយ…! គេថាសំណាងមើលមិនឃើញទេ……តែឥឡូវយើងបានរកឃើញអតិថិជនមហាសំណាងបំផុតនៅចុងឆ្នាំ 2021 នេះពី សាមសុង ហើយ!! ពិតជាភ្ញាក់ផ្អើល និងកក្រើកតែម្តង…! នៅទីបំផុត អតិថិជនមហាសំណាងសម្រាប់កម្មវិធី“ចាប់ឆ្នោតមហារង្វាន់ចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស 2021” ដែលមានសំណាងបំផុតឈ្នះរថយន្ត SsangYong Rexton ស៊េរី ទំនើបឆ្នាំ 2021 របស់យើងគឺមានឈ្មោះ ស៊ុន រតនៈ ដែលមកពី ខេត្ត កំពង់ ស្ពឺ!    សូមជម្រាបជូនផងដែរថា​ការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់ ដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha QBix ទាំង 10 រូប និង ឈ្នះមហារង្វាន់ធំរថយន្ត SsangYong Rexton ស៊េរី 2021 នឹងធ្វើការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ សាមសុង នៅថ្ងៃទី 06 ខែមករា​ ឆ្នាំ 2022 ខាងមុខនេះ!    តាមរយៈកម្មវិធីដ៏អស្ចារ្យ និងរំភើបរីករាយបំផុតនៅចុងឆ្នាំនេះ ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ ព្រមទាំង ដេប៉ូចែកចាយធំផ្លូវការ Master […]

ស្មាតហ្វូន OnePlus 10 Pro នឹងបំពាក់នូវរ៉េមទំហំ 12GB

  • December 30, 2021
  • 0 Comments

កាលបរិច្ឆេទក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មី OnePlus 10 Pro គឺបែកធ្លាយជាច្រើននៅលើអនឡាញ។ ស្មាតហ្វូននេះមានលេខម៉ូឌែល NE2210 ដែលប្រទះឃើញនៅលើ Geekbench ហើយអ្នកទម្លាយបញ្ជាក់ថា នេះគឺជាស្មាតហ្វូនប្រភេទ Pro ។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងប្រព័ន្ធប្រតិបត្តិការ Android 12 រួមជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 1 chipset ។ ស្មាតហ្វូននេះមានពិន្ទុ 976 នៅក្នុងការតេស្ត Single Core និងពិន្ទុ 3469 សម្រាប់ការតេស្ត Multiple Core ។ សម្រាប់ស្មាតហ្វូន OnePlus 9 និង OnePlus 9 Pro គឺទទួលបាននូវពិន្ទុ 1,100+ និង 3,600+ ។​ ហេតុផលដែលស្មាតហ្វូននេះនៅមិនទាន់មានពិន្ទុខ្លាំងគឺដោយសារតែក្រុមហ៊ុន OnePlus នៅមិនទាន់ប្រើប្រាស់នូវស្មាតហ្វូន Snapdragon 8 Gen 1 […]

ស្មាតហ្វូន Samsung Galaxy Fold និង Note 10 series ទទួលបាននូវការអាប់ដេត One UI 4

  • December 30, 2021
  • 0 Comments

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបន្តក្នុងការអាប់ដេតទៅកាន់ One UI 4 សម្រាប់ឧបករណ៍ជាច្រើន ហើយនៅក្នុងបញ្ជីនេះក៏មានស្មាតហ្វូន Galaxy Fold និង Galaxy Note 10 series ផងដែរ។ ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung នេះនឹងទទួលបាននូវការអាប់ដេត F900FXXU6GUL9 នៅក្នុងប្រទេសបារាំង ហើយវាក៏មាន patch សុវត្ថិភាពសម្រាប់ខែធ្នូ ឆ្នាំ 2021 នេះ។ ស្មាតហ្វូនប្រភេទ 4G របស់ស្មាតហ្វូន Galaxy Note 10 និង 10+ ទទួលបាននូវការអាប់ដេត​ N97xFXXU7GULD នៅក្នុងប្រទេសនូវែលសាឡង់ ខណៈពេលដែលម៉ូឌែល 5G គឺទទួលបាននូវការអាប់ដេត N976BXXU7GULD ជាមួយនឹង patch សុវត្ថិភាពសម្រាប់ខែមករា ឆ្នាំ 2022 នេះ។ សម្រាប់ One UI 4 និង Android 12 […]

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Vivo Y21T ត្រូវទម្លាយ!

  • December 30, 2021
  • 0 Comments

ស្មាតហ្វូន vivo Y21T ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃទី 3 ខែមករានេះជាមួយនឹងបន្ទះឈីប Snapdragon 680 chipset ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន  Y21T ពេលនេះបែកធ្លាយនៅលើអនឡាញផងដែរ។ ស្មាតហ្វូន​vivo Y21T នេះមានអេក្រង់ទំហំ 6.58” LCD ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ។ ស្មាតហ្វូននេះមានអេក្រង់ waterdrop notch8 MP selfie ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 50 MP f/1.8 main + 2 MP f/2.4 bokeh + 2 MP f/2.4 macro ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 680 chipset រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូន Y21T […]

មិនធម្មតាមែន! realme នាំយកបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់​លើពិភព​លោកម្តង3 មកជាមួយ GT 2 series

  • December 20, 2021
  • 0 Comments

realme ដែលជាក្រុមហ៊ុនស្មាតហ្វូន ដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក​ បានប្រកាសផ្សាយជាផ្លូវការណ៍ ពីបច្ចេកវិទ្យា​ថ្មីចំនួន ៣ ដំបូងគេបង្អស់លើពិភពលោក នៅព្រឹត្តិការណ៍ពិសេសរបស់ realme GT 2 Series ។ ការវិវឌ្ឍន៍នៃភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការរចនាឥតឈប់ឈរ ដែលវាជាមូលដ្ឋាន​គ្រឹះនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ realme ហើយជាទូរស័ព្ទស្មាតហ្វូនលំដាប់​កំពូល​ដំបូងគេរបស់ realme នៃពេលបច្ចុប្បន្ននេះ​ ដែល realme GT 2 Series មានមុខងារពិសេសថ្មី​ដំបូងគេ​បង្អស់​លើពិភពលោក ដូចជា៖ ខ្នងខាងក្រោយនៃស្មាតហ្វូនធ្វើពីវត្ថុធាតុដើម Bio-polymer ( កប្បាស ស្បែក សូត្រ ជាដើម) , កាមេរ៉ាថតប្លង់ទូលាយ 150° និង ការឆ្ពោះទៅមុខ​នៃ​ទំនាក់ទំនង​ប្រកប​ដោយភាពច្នៃប្រឌិតរបស់ realme ។                                                       Mark Wesley, realme Product Communication Manager វត្ថុធាតុដើមផលិត Bio-polymer និង ការរចនាឥតខ្ចោះ ដំបូងគេបង្អស់លើពិភពលោក realme GT […]

ឧបករណ៍រាប់ពាន់លានគ្រឿងកំពុងតែស្ថិតនៅក្រោមហានិភ័យនៃការវាយប្រហារជាច្រើន

  • December 19, 2021
  • 0 Comments

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវជាច្រើនរកឃើញថា ក្រុមហេគឃ័រអាចគ្រប់គ្រងទៅលើ traffic និងទាញយកនូវ password ចេញពី WiFi chip របស់ជនរងគ្រោះជាគោលដៅបាន។ ក្រុមអ្នកស្រាវជ្រាវទាំងនេះសំដៅទៅលើសមាសភាគនៃ Bluetooth នៅលើឧបករណ៍ជាច្រើនតាមរយៈការចូលទៅតាម Bugs ។ ការវាយប្រហារថ្មីៗនៅលើ Wi-Fi តាមឯកសារស្រាវជ្រាវថ្មីនេះអោយដឹងថា ឧបករណ៍ចល័តជាច្រើនប្រើប្រាស់នូវ wireless chips ផ្សេងៗគ្នាដើម្បីគ្រប់គ្រងទៅលើបច្ចេកវិទ្យា wireless ។ សម្រាប់បន្ទះឈីបទាំងនេះគឺប្រើប្រាស់នូវសមាសភាគ និងធនធានជាច្រើនដូចគ្នាដែលពង្រឹងទៅលើប្រសិទ្ធិភាពនៃឧបករណ៍នេះ។ ក្រុមហេគឃ័រអាចធ្វើការកេងប្រវ័ញ្ចទៅលើធនធានទាំងនេះដើម្បីធ្វើការវាយប្រហារជាច្រើនបានតាមរយៈ wireless chip នេះ។ អ្នកវាយប្រហារអាចធ្វើការដំណើរការកូដមេរោគនៅលើ  WiFi chip ដែលគ្រប់គ្រងបានដោយមិនចាំបាច់ភ្ជាប់ទៅកាន់ wireless network នោះទេ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វាមានការវាយប្រហារទៅលើបន្ទះឈីបរបស់ក្រុមហ៊ុន Cypress, Silicon Labs និង  Broadcom ។ បន្ថែមពីនេះទៀតនោះ ក្រុមអ្នកស្រាវជ្រាវក៏រកនូវការវាយប្រហារ  WiFi code execution, denial of service និង memory […]

ក្រុមហេគឃ័រជាច្រើនចាប់ផ្តើមប្រើប្រាស់ Log4Shellដើម្បីចែកចាយមេរោគ ransomware

  • December 19, 2021
  • 0 Comments

ថ្មីៗនេះ ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតជាច្រើនចាប់ផ្តើមប្រើប្រាស់នូវចន្លោះប្រហោងដ៏គ្រោះថ្នាក់នៅលើកម្មវិធី Log4j ដែលពីមុនមានឈ្មោះហៅថា Log4Shell ដើម្បីចែកចាយមេរោគ malware ឬស្វែងរកនូវ servers ដែលមានចន្លោះប្រហោង។ ចន្លោះប្រហោងនៅលើកម្មវិធី software នេះក៏ប៉ះពាល់ទៅដល់កម្មវិធី និងវេបសាយរាប់ពាន់ផងដែរ។ តើមានអ្វីកើតឡើង? ថ្មីៗនេះ វាមានចន្លោះប្រហោងមួយនៅលើកម្មវិធី Log4Shell vulnerability (CVE-2021-44228) នៅក្នុង logging utility ដែលផ្អែកនៅលើ Apache Log4j Java ។ នេះធ្វើអោយឧក្រិដ្ឋជនអ៊ីនធឺណិតចាប់ផ្តើមប្រើប្រាស់នូវចន្លោះប្រហោងនេះដើម្បីចែកចាយមេរោគ malware ។ ក្រុមហេគឃ័រអាចធ្វើការស្កេននៅលើ servers ដែលមានចន្លោះប្រហោងនេះដើម្បីលួចទិន្នន័យ ចែកចាយមេរោគ និងគ្រប់គ្រងទៅលើ server ។ លទ្ធផលនៃការវាយប្រហារ បន្ទាប់ពីមានចន្លោះប្រហោងនៅលើកម្មវិធីនេះ វាមានការវាយប្រហារជាច្រើនកើតឡើង។ ក្រុមអ្នកវាយប្រហារធ្វើការកេងប្រវ័ញ្ចទៅលើចន្លោះប្រហោងនេះដើម្បីប្រតិបត្តិទៅលើ shell scripts ដើម្បិធ្វើការដោនឡូត និងតម្លើងនូវ cryptominers ជាច្រើនដូចជា Kinsing miner ជាដើម។ ចន្លោះប្រហោងនៅក្នុង Log4j ក៏ត្រូវបានហេគឃ័រប្រើប្រាស់ដើម្បីចែកចាយមេរោគ botnets […]

ក្រុមហេគឃ័រ TA575 ផ្ញើអ៊ីម៉ែល SPAM ជាមួយនឹងប្រូម៉ូសិនក្លែងក្លាយដើម្បីទាក់ទាញជនរងគ្រោះ

  • December 19, 2021
  • 0 Comments

ថ្មីៗនេះ ក្រុមហេគឃ័រដ៏ល្បីឈ្មោះ TA575 បានប្រើប្រាស់នូវយុទ្ធនាការវាយប្រហារថ្មីដែលមានគោលដៅទៅលើជនរងគ្រោះជាច្រើនអោយដោនឡូតនូវកម្មវិធីមេរោគ Banking Trojan ដែលមានឈ្មោះហៅថា Dridex ។ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Proofpoint រកឃើញនូវយុទ្ធនាការចែកចាយមេរោគជាច្រើននៅចន្លោះខែវិច្ឆិកា និងខែធ្នូនេះ។ យុទ្ធនាការនេះមានគោលដៅក្នុងការវាយប្រហារទៅលើឧស្សាហកម្មជាច្រើនដែលក្នុងនោះមានវិស័យអប់រំ រដ្ឋាភិបាល ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហេគឃ័រនេះបានចែកចាយនូវអ៊ីម៉ែល និងឯកសារព្យាបាទជាច្រើន ហើយភាគច្រើននៅក្នុង Spam អ៊ីម៉ែលដែលបានចែកចាយនេះគឺប្រើប្រាស់នូវប្រធានបទនៃការទិញទំនិញថ្ងៃឈប់សម្រាកដូចជា “Black firday and Cyber Monday Survey Scam alert” និង “Christmas tips: Preparing for Holydays” ។ អ្នកអាចមើលឃើញនូវការប្រកបពាក្យខុសដូចជា Friday និង Holidays ជាដើម។ នៅក្នុងខែវិច្ឆិកា នៅក្នុង spam អ៊ីម៉ែលគឺមានភ្ជាប់ជាមួយនឹងឯកសារ Microsoft Excel file attachments ។ ប្រសិនបើជនរងគ្រោះចុចបើកនៅលើ file នេះ […]

ក្រុមចែកចាយមេរោគ ransomware ចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមដើម្បីដាក់សម្ពាធអោយជនរងគ្រោះធ្វើការបង់ប្រាក់

  • December 19, 2021
  • 0 Comments

ការគំរាមក្នុងការទម្លាយទិន្នន័យជាសាធារណៈបានក្លាយជាហេតុផលដ៏សំខាន់សម្រាប់ក្រុមហេគឃ័រក្នុងការទាមទារប្រាក់លោះនៅពេលដែលមានការវាយប្រហារមេរោគ ransomware ។ នៅពេលដែលជនរងគ្រោះមានការភ័យព្រួយពីការបែកធ្លាយទិន្នន័យទាំងនេះ វាពិតជាមានឱកាសខ្ពស់មែនទែនដែលហេគឃ័រទាំងនោះអាចធ្វើទទួលបានប្រាក់លោះពីការវាយប្រហារមេរោគនេះ។ ពេលនេះ ក្រុមហេគឃ័រដែលចែកចាយមេរោគ ransomware ចាប់ផ្តើមប្រើប្រាស់នូវ channels ជាច្រើននៅលើបណ្តាញសង្គមដើម្បីចែកចាយព័ត៌មានអំពីការវាយប្រហាររបស់ពួកគេ ហើយនេះប្រៀបបីដូចជាការដាក់សម្ពាធទៅលើជនរងគ្រោះដើម្បីអោយបង់ប្រាក់លោះអោយបានលឿនផងដែរ។ ការជំរិតទារប្រាក់លោះទ្វេរដងបានក្លាយជាទម្រង់ស្តង់ដារមួយនៃប្រតិបត្តិការរបស់ក្រុមចែកចាយមេរោគ ransomware ទាំងនេះ។ បន្ទាប់ពីទទួលបាននូវទិន្នន័យពីជនរងគ្រោះដែលជាគោលដៅរួចហើយនោះ ក្រុមហេគឃ័រទាំងនេះចាប់ផ្តើមគំរាមថានឹងទម្លាយទិន្នន័យដែលបានលួចនេះជាសាធារណៈប្រសិនបើពួកគេមិនបង់ប្រាក់លោះ។ ប្រសិនបើជនរងគ្រោះមិនបង់ប្រាក់លោះទេ ទិន្នន័យដែលលួចបាននោះភាគច្រើនបង្ហោះនៅលើ platform របស់ក្រុមហេគឃ័រ ជាពិសេសនៅលើវេបសាយ Tor ដែលនៅទីនេះភាគច្រើនក្រុមអ្នកស្រាវជ្រាវ និងឧក្រិដ្ឋជនអ៊ីនធឺណិតចូលមើលច្រើនជាងគេ។ គួរបញ្ជាក់ផងដែរថា ភាគច្រើនក្រុមហេគឃ័រប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Twitter និង Tumblr ដើម្បីចែកចាយព័ត៌មាននៃការវាយប្រហាររបស់ពួកគេ។ ដូចនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតទៅលើទិន្នន័យរបស់អ្នក៕

AVATR E11 រថយន្តអគ្គិសនីថ្មីសាកថ្មម្តងធ្វើដំណើរបាន 700 គីឡូម៉ែត្រ

  • December 19, 2021
  • 0 Comments

ថ្មីៗនេះ វាមានក្រុមហ៊ុនផលិតរថយន្តថ្មីមួយរបស់ចិនដែលមានឈ្មោះហៅថា AVATR ដែលជាការចូលរួមរបស់ក្រុមហ៊ុន Huawei, CATL និង ​Changen Automobile ។ ក្រុមហ៊ុននេះបានប្រកាសជាផ្លូវការនូវរថយន្ត High-end ប្រណិតរបស់ខ្លួនដែលមានឈ្មោះហៅថា AVATR E11 ។   E11 គឺជាប្រភេទរថយន្ត SUV Coupe ដែលមានរូបរាងស្ព័រ ហើយវាប្រវែង 4.8 ម៉ែត្រ។ E11 អាចធ្វើដំណើរបានដល់ទៅ 700 គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាចចាប់ផ្តើមម៉ាស៊ីនពី  0-100kmph នៅក្នុងពេលមិនដល់ 4 វិនាទីនោះទេ។ រថយន្ត E11 នេះអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2022 នេះ៕