ព័ត៌មាន

ឧបករណ៍រាប់ពាន់លានគ្រឿងកំពុងតែស្ថិតនៅក្រោមហានិភ័យនៃការវាយប្រហារជាច្រើន

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវជាច្រើនរកឃើញថា ក្រុមហេគឃ័រអាចគ្រប់គ្រងទៅលើ traffic និងទាញយកនូវ password ចេញពី WiFi chip របស់ជនរងគ្រោះជាគោលដៅបាន។ ក្រុមអ្នកស្រាវជ្រាវទាំងនេះសំដៅទៅលើសមាសភាគនៃ Bluetooth នៅលើឧបករណ៍ជាច្រើនតាមរយៈការចូលទៅតាម Bugs ។

image

ការវាយប្រហារថ្មីៗនៅលើ Wi-Fi

តាមឯកសារស្រាវជ្រាវថ្មីនេះអោយដឹងថា ឧបករណ៍ចល័តជាច្រើនប្រើប្រាស់នូវ wireless chips ផ្សេងៗគ្នាដើម្បីគ្រប់គ្រងទៅលើបច្ចេកវិទ្យា wireless ។ សម្រាប់បន្ទះឈីបទាំងនេះគឺប្រើប្រាស់នូវសមាសភាគ និងធនធានជាច្រើនដូចគ្នាដែលពង្រឹងទៅលើប្រសិទ្ធិភាពនៃឧបករណ៍នេះ។ ក្រុមហេគឃ័រអាចធ្វើការកេងប្រវ័ញ្ចទៅលើធនធានទាំងនេះដើម្បីធ្វើការវាយប្រហារជាច្រើនបានតាមរយៈ wireless chip នេះ។ អ្នកវាយប្រហារអាចធ្វើការដំណើរការកូដមេរោគនៅលើ  WiFi chip ដែលគ្រប់គ្រងបានដោយមិនចាំបាច់ភ្ជាប់ទៅកាន់ wireless network នោះទេ។

ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា វាមានការវាយប្រហារទៅលើបន្ទះឈីបរបស់ក្រុមហ៊ុន Cypress, Silicon Labs និង  Broadcom ។ បន្ថែមពីនេះទៀតនោះ ក្រុមអ្នកស្រាវជ្រាវក៏រកនូវការវាយប្រហារ  WiFi code execution, denial of service និង memory readout threats ផងដែរ។ អ្នកវាយប្រហារអាចធ្វើការប្រតិបត្តិកូដនៅលើឧបករណ៍ដែលមិនបានធ្វើការ patch ឬអាប់ដេតទៅលើ OS ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវទាំងនេះក៏បានចែករំលែកនូវព័ត៌មាននេះទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបផងដែរដើម្បីអោយក្រុមហ៊ុនទាំងនេះធ្វើការអាប់ដេតសុវត្ថិភាពទៅលើ Bug ទាំងនេះ។ ខណៈពេលដែលឧបករណ៍ចល័តជាច្រើនស្ថិតនៅក្នុងការវាយប្រហារនោះ ក្រុមហ៊ុនផលិតបន្ទះឈីបទាំងនេះត្រូវតែសកម្មជាងមុនក្នុងការការពារទៅលើការវាយប្រហារ៕