ព័ត៌មាន

មិនធម្មតាមែន! realme នាំយកបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់​លើពិភព​លោកម្តង3 មកជាមួយ GT 2 series

realme ដែលជាក្រុមហ៊ុនស្មាតហ្វូន ដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក​ បានប្រកាសផ្សាយជាផ្លូវការណ៍ ពីបច្ចេកវិទ្យា​ថ្មីចំនួន ៣ ដំបូងគេបង្អស់លើពិភពលោក នៅព្រឹត្តិការណ៍ពិសេសរបស់ realme GT 2 Series ។ ការវិវឌ្ឍន៍នៃភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការរចនាឥតឈប់ឈរ ដែលវាជាមូលដ្ឋាន​គ្រឹះនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ realme ហើយជាទូរស័ព្ទស្មាតហ្វូនលំដាប់​កំពូល​ដំបូងគេរបស់ realme នៃពេលបច្ចុប្បន្ននេះ​ ដែល realme GT 2 Series មានមុខងារពិសេសថ្មី​ដំបូងគេ​បង្អស់​លើពិភពលោក ដូចជា៖ ខ្នងខាងក្រោយនៃស្មាតហ្វូនធ្វើពីវត្ថុធាតុដើម Bio-polymer ( កប្បាស ស្បែក សូត្រ ជាដើម) , កាមេរ៉ាថតប្លង់ទូលាយ 150° និង ការឆ្ពោះទៅមុខ​នៃ​ទំនាក់ទំនង​ប្រកប​ដោយភាពច្នៃប្រឌិតរបស់ realme ។

image

 image

                                                    Mark Wesley, realme Product Communication Manager

វត្ថុធាតុដើមផលិត Bio-polymer និង ការរចនាឥតខ្ចោះ ដំបូងគេបង្អស់លើពិភពលោក

realme GT 2 Pro មានលក្ខណៈតូច ហើយការរចនាផ្តោតលើ​និរន្តរភាព ដែលត្រូវបានបំផុសគំនិត​ដោយក្រដាស។ វាត្រូវបានបង្កើតឡើងដោយ អ្នករចនាជនជាតិជប៉ុនដ៏ល្បីឈ្មោះគឺ លោក Naoto Fukasawa, ដែលលោកហៅវាថា “Paper Tech Master Design” ធ្វើឲ្យ realme GT 2 Pro ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់លើពិភពលោក​ដែលប្រើប្រាស់សមាសធាតុផលិត bio-based ។

 image

 ខ្នងខាងក្រោយរបស់ realme GT 2 Pro ប្រើប្រាស់សមាសធាតុ bio-polymer ដែលមិន​ប៉ះពាល់​ដល់​បរិស្ថាន ចំពោះវត្ថុធាតុដើមហ្វូស៊ីល ដែលរួមចំណែកដល់ការកើន​ឡើងកំដៅផែនដី។ សមាសធាតុ​ផលិតដែលមានមូលដ្ឋានលើ SABIC បានឆ្លងកាត់មិនត្រឹមតែ​វិញ្ញាបនប័ត្រនិរន្តរភាព និងកាបូន​អន្តរជាតិ (ISCC) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានស្តង់ដារ​បទប្បញ្ញត្តិ​បរិស្ថាន​ដ៏តឹងរ៉ឹងជា​ច្រើន​ដូ​ចជា REACH, RoHS និង EPEAT ផងដែរ។

 បន្ថែមពីលើនេះទៀត ការរចនាប្រអប់ថ្មីរបស់ realme បានកាត់បន្ថយភាគរយ​នៃការប្រើប្រាស់​ផ្លាស្ទិច​ទាំងមូលពី 21.7% ក្នុងជំនាន់មុនមកត្រឹម 0.3% សម្រាប់ម៉ូដែលនេះ។

 កាមេរ៉ាថតប្លង់ទូលាយ 150° ជាមួយមុខងារភ្នែកត្រី Fisheye

លែន Ultra-wide-angle ជាញឹកញាប់ត្រូវបានគេប្រើនៅក្នុងការថតរូបទេសភាព និងអគារ ព្រោះវាអនុញ្ញាត​ឱ្យ​កាមេរ៉ាចាប់យកទិដ្ឋភាពកាន់តែទូលំទូលាយនៅក្នុងរូបថតនីមួយៗ។ realme GT 2 Pro គឺជាស្មាតហ្វូនដំបូងគេដែលបំពាក់កាមេរ៉ា ultra-wide 150°។ កាមេរ៉ា ultra-wide នេះពង្រីកទិដ្ឋភាពរបស់ទូរសព្ទបាន 278% បើប្រៀបធៀបទៅនឹងកាមេរ៉ាគោល 84°។

  image

realme បានបង្កើតមុខងារកាមេរ៉ា fisheye ដំបូងបង្អស់របស់ពិភពលោក សម្រាប់ស្មាតហ្វូននៅលើ GT 2 Pro ។ មុខងារ​នេះ​អាចបង្កើតរូបភាពដ៏ទាក់ទាញ ឬឥទ្ធិពលវាលជ្រៅជ្រុល។ ជាមួយនឹងទិដ្ឋភាពដ៏ធំទូលាយ រូបភាពទាំងមូលកាន់តែមានភាពទាក់ទាញ។

  ការទំនាក់ទំនងឆ្ពោះទៅមុខប្រកបដោយការច្នៃប្រឌិតជាមួយនឹងស្ថេរភាពសេវា និង 360° NFC

realme GT 2 Pro ត្រូវបានបំពាក់ដោយប្រព័ន្ធអង់តែសេវា Antenna Array Matrix System ដែលរួមមានបច្ចេកវិទ្យាចំនួន៣៖ បច្ចេកវិទ្យាប្តូរអង់តែន ultra-wide-band ដំបូងបង្អស់លើ​ពិភពលោក (HyperSmart), ជំនួយ Wi-Fi និង 360° NFC ។

  បច្ចេកវិជ្ជាប្តូរអង់តែន HyperSmart របស់ realme ត្រូវបានរចនាឡើងជាមួយនឹង​អង់តែន​ជុំវិញចំនួន 12 ដែលគ្របដណ្តប់គ្រប់ផ្នែកនៃទូរស័ព្ទ និងគាំទ្រខ្សែបណ្តាញ​សំខាន់ៗ​ស្ទើរតែ​ទាំង​អស់ ដែលមានកម្លាំងសេវាដូចគ្នា។ នេះអនុញ្ញាតឱ្យ GT 2 Pro វាយតម្លៃយ៉ាងឆ្លាតវៃនូវកម្លាំង​សេវា​នៃ​អង់តែន​ទាំ​ងអស់ ហើយជ្រើសរើសដោយ​ស្វ័យប្រវត្តិ​នូវ​អង់តែនដែលមានសេវាល្អបំផុត។

 image 

ការណែនាំអំពីឧបករណ៍ជំនួយ Wi-Fi រួមមានអង់តែន Wi-Fi ស៊ីមេទ្រី ដែលត្រូវបានរចនាឡើង ដើម្បីធានាបាននូវកម្លាំងសេវាមានតុល្យភាពបន្ថែមទៀតនៅជុំវិញទូរស័ព្ទ។ នៅក្នុងការធ្វើតេស្ត​របស់ realme ការ​រចនា​នេះបានធ្វើឱ្យប្រសើរឡើងនូវស្ថេរភាព​នៃសេវា 20% បើប្រៀបធៀបទៅ​នឹងការរចនា អង់តែន Wi-Fi ដែលមិនស្មើគ្នា។

 image

realme GT 2 Pro ក៏រួមបញ្ចូលអង់តែនកំពូលពីរជាមួយនឹងមុខងារបញ្ជូនសញ្ញា NFC ដោយបង្កើន​តំបន់​ចាប់​សញ្ញា​​បាន 500% និងចម្ងាយចាប់សញ្ញា 20% ។ ផ្នែកខាងលើទាំងមូលនៃ GT 2 Pro ទទួលសញ្ញា NFC ក្នុងទិសដៅណាមួយ ដោយសម្រួលដល់ការប្រើប្រាស់ NFC សម្រាប់ការ​ទូទាត់​ប្រាក់ ការភ្ជាប់ប៊្លូធូស ឬការប្រើប្រាស់ផ្សេងៗផ្សេងទៀត។

 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយផ្លូវការរបស់ក្រុមហ៊ុន realme – https://www.realme.com/kh