ព័ត៌មាន

កម្មវិធី Microsoft ដាក់អោយប្រើប្រាស់ Microsoft 365 Defender scanner ដើម្បីស្កេនទៅលើចន្លោះប្រហោង Log4j

កម្មវិធី Microsoft Defender សម្រាប់ Endpoint ថ្មីៗនេះបង្ហាញនូវការជូនដំណឹង “sensor tampering” ពាក់ព័ន្ធទៅនឹងការដាក់អោយប្រើប្រាស់នូវ Microsoft 365 Defender scanner សម្រាប់ការស្កេនទៅលើចន្លោះប្រហោងនៃ Log4j ។ នៅក្នុងការជូនដំនឹងនេះគឺបង្ហាញនៅក្នុងប្រព័ន្ធ Windows Server 2016 systems ដែលបង្កើតឡើងដោយ OpenHandleCollector.exe។

image

Admin ប្រហែលជានឹងឃើញនូវការជូនដំនឹងនេះចាប់តាំងពីថ្ងៃទី 23 ខែធ្នូមក។ ខណៈពេលដែលដំនើរការនេះត្រូវគេសង្ស័យថាជាមេរោគនោះ អ្នកគ្រប់គ្រងទូទៅលោក Tomer Teller នៅក្នុងក្រុមហ៊ុន Microsoft និយាយថា វាមិនមានអ្វីដែលគួរអោយព្រួយបារម្ភនោះទេ នេះគ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ វាមិនមានបញ្ហាអ្វីនៅក្នុងម៉ាស៊ីនទេ។ ក្រុមហ៊ុន Microsoft ក៏កំពុងតែមើលទៅលើបញ្ហានៃការជូនដំនឹងចេញពី Microsoft 365 Defender នេះផងដែរ។​

image

លោក Teller ពន្យល់ថា “នេះគឺជាផ្នែកមួយនៃការងាររបស់យើងនៅក្នុងការរុករកទៅលើ Log4J នៅលើ Disk របស់ប្រព័ន្ធដែលវាបណ្តាលអោយមានការជូនដំណឹងកើតឡើង។” ក្រុមហ៊ុន​Microsoft ក៏ដាក់អោយដំនើរការនូវ Microsoft 365 Defender portal Log4j dashboard ក្នុងការគ្រប់គ្រងទៅលើ threat និង​vulnerability ផងដែរ។ នៅក្នុង dashboard ថ្មីនេះត្រូវបានឌីស្សាញឡើងក្នុងការជួយអ្នកប្រើប្រាស់អោយធ្វើការវិភាគទៅលើ files, software និង devices ដែលមានចន្លោះប្រហោង Log4j ៕