ព័ត៌មាន

Sony Bravia XR A75K 4K OLED TV ទូរទស្សន៍ជំនាន់ថ្មីបំពាក់នូវ HDMI 2.1 ចំនួន 2

ក្រុមហ៊ុនបច្ចេកវីទ្យា Sony​ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ Sony Bravia XR A75K 4K OLED TV ជាមួយនឹងរន្ធផត HDMI 2.1 ។ Sony A90K ជាប្រភេទទូរទស្សន៍ QD-OLED TV ខណៈពេលដែល A80K OLED គឺទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K ។ ទូរទស្សន៍ Sony A75K TV ជាប្រភេទ  4K OLED TV ។ សម្រាប់រន្ធផត HDMI 2.1 ports នេះគឺទ្រទ្រង់វីដេអូកម្រិត 4K ជាមួយនឹងកម្រិតអេក្រង់  refresh rate 120Hz​ និងមុខងារ VRR ថែមទៀត។

 image

ទូរទស្សន៍ Sony A75K ប្រើប្រាស់នូវបន្ទះឈីប Cognitive Processor XR ។ វាក៏មាន Acoustic Surface Audio speaker ដែលផ្តល់នូវសំឡេងលឺច្បាស់ពិរោះរណ្តំចិត្ត។ Sony Bravia XR A75K 4K OLED TV នេះមាន 2 ទំហំគឺ 65-inch និង 55-inch ។ ទូរទស្សន៍នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Google TV ហើយវាក៏មានកម្មវិធី built-in video streaming apps, Chromecast និង​ Google Assistant ៕

image