ព័ត៌មាន

មេរោគ ShadowPad មានទំនាក់ទំនងជាមួយនឹងក្រសួងសន្តិសុខរដ្ឋ (MSS) និងកងទ័ពរំដោះប្រជាជន (PLA) របស់ចិន

ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មេរោគ ShadowPad backdoor malware គឺមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋ (MSS) និងកងទ័ពរំដោះប្រជាជន (PLA) របស់ប្រទេសចិន។ លើសពីនេះទៀត ពួកគេបានបង្ហាញពីដំណើរការខាងក្នុងជាច្រើនរបស់មេរោគ ShadowPad នៅក្នុងរបាយការណ៍លម្អិតមួយផងដែរ។

image

ចាប់តាំងពីឆ្នាំ 2019 មក មេរោគ ShadowPad ត្រូវបានប្រើប្រាស់ដោយក្រុមហេគឃ័រជាច្រើនរបស់ចិន។ មេរោគ ShadowPad នេះអាចលួចព័ត៌មានសម្ងាត់នៅក្នុងប្រព័ន្ធ ការធ្វើទំនាក់ទំនងជាមួយនឹង file system & registry និងការដាក់ពង្រាយនូវ modules ថ្មីៗដើម្បីវាយប្រហារផងដែរ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា មេរោគ malware នេះគឺមានទំនាក់ទំនងជាមួយនឹងចិន។

image

មេរោគនេះមានគោលដៅវាយប្រហារទៅកាន់ប្រទេសជាច្រើនដូចជាកូរ៉េខាងត្បូង រុស្សី ជប៉ុន ម៉ុងហ្គាលី ឥណ្ឌា អាហ្គានីស្ថាន និងស្ថាប័នជាច្រើនទៀតដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ ដូចនេះ សូមស្ថាប័នទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍វិធានការណ៍សុវត្ថិភាពដើម្បីទប់ទល់ទៅនឹងមេរោគ ShadowPad backdoor នេះ៕