ព័ត៌មាន

លក្ខណៈសម្បត្តិទាំង ៦ នេះ បានធ្វើអោយ Redmi Note 11 ក្លាយជាម៉ូឌែលស្មាតហ្វូនដ៏លេចធ្លោនាដើមឆ្នាំ ២០២២

ពីមួយជំហ៊ានទៅមួយជំហ៊ានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហាក់មិនដែលធ្វើអោយអតិថិជននិងអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ ព្រោះ Xiaomi តែងតែនាំយកបច្ចេកវិទ្យាកម្រិតខ្ពស់មកបំពាក់នូវលើស្មាតហ្វូនរបស់ខ្លួនដើម្បីអោយអ្នកប្រើប្រាស់ទាំងអស់ទទួលបានបទពិសោធន៌ដ៏អស្ចារ្យ។ មិនខុសពីរាល់ដងនោះទេ លើកនេះបន្ទាប់ពីធ្វើការដាក់លក់ស្មាតហ្វូន Redmi Note 11 ជាផ្លូវការណ៌នៅលើទីផ្សារប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានផង ម៉ូឌែលស្មាតហ្វូនរបស់ Xiaomi មួយនេះក៏ក្លាយជាគោលដៅថ្មីរបស់អ្នកប្រើប្រាស់និងអ្នកនិយមចូលចិត្តតិចណូឡូជីទាំងឡាយ ដោយព្រោះតែសម្ថភាពដ៏ខ្លាំងក្លារបស់វា តែយើងនឹងលើកយកតែលក្ខណៈសម្បត្តិពិសេស ៦ចំណុចមកនិយាយសិនតែប៉ុណ្ណោះ។

១.ការឌីស្សាញរចនាដ៏ល្អឥតខ្ចោះ និងភាពច្នៃប្រឌិតបំផុតដែលគ្មានកន្លែងទាស់

វាត្រូវបានរចនាម៉ូតឡើងយ៉ាងប្រណិតជាមួយជម្រើសពណ៌ដ៏ទាក់ភ្នែកគឺ Graphite Gray, Twilight Blue និង Star Blue ស្រោបដោយស​៊ុមប្លាស្ទិកព័ទ្ធជុំវិញមានលក្ខណៈរាបស្មើងាយស្រួលក្នុងការកាន់និងប្រើប្រាស់ ការពារបានខ្ពស់ពីការងាយរអិលធ្លាក់ កម្រាស់ស្តើង 8.09mm និងទំងន់ 179 ក្រាមតែប៉ុណ្ណោះ។ វាមានកញ្ចក់ការពារខាងមុខ ប្រភេទ Corning® Gorilla® Glass 3 ហើយក៏មានបំពាក់នូវប្រព័ន្ធការពារជម្រាបទឹក និងធូលី IP53** ផងដែរ។

image

២.កម្លាំងសាក 33W Pro Fast charging បច្ចេកវិទ្យាទំនើប

Redmi Note 11 មានការគាំទ្រដោយកម្លាំងសាក 33W Pro fast charging ដែលអាចសាកថ្ម 5000mAh ពេញ 100% ប្រើពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ដែលបច្ចេកវិទ្យាសាកថ្មជំនាន់ថ្មី MMT របស់ Redmi Note 11 មិនត្រឹមតែសាកលឿនឆាប់ពេញជាងមុននោះទេ គឺថែមទាំងកាត់បន្ថយកម្តៅបានប្រសើរជាងមុនថែមទៀតផងដោយ liquid cooling system & Multi-layer graphite ហើយដុំសាកល្បឿនលឿន 33W Pro fast charging នេះក៏មានភ្ជាប់មកនៅក្នុងប្រអប់រួចជាស្រេចដោយមិនចាំបាច់អោយអតិថិជនទាំងអស់ត្រូវស្វែងរកទិញឡើយ។

image

៣.បំពាក់ដោយកាមេរ៉ាប្រភេទ AI ចំនួន៤គ្រាប់

ប្រព័ន្ធកាមេរ៉ាក្រោយរបស់ Redmi Note 11 ជាប្រភេទកាមេរ៉ា AI មានដល់ទៅ ៤គ្រាប់ ភ្ជាប់ដោយសែនស័រគោលទំហំ 50MP aperture f/1.8 ស្ថិតនៅខាងលើគេរំលេចដោយផ្ទៃស៊ុមពណ៌ខ្មៅរលើបរួមជាមួយសែនស័រ Ultra-wide angle ទំហំ 8MP ហើយនិងសែនស័រ Macro និង Depth Sensor មានទំហំ 2MP ដូចគ្នា។ ហើយសម្រាប់កាមេរ៉ាសែលហ្វីក្នុងលែនទំលុះអេក្រង់មានទំហំ 13MPដែលធានាថា នឹងផ្តល់ជូននូវសមត្ថភាពខ្ពស់សម្រាប់ការថតរូប ដោយអាចចាប់បានរូបភាពដែលមានគុណភាពខ្ពស់ និងមានពណ៌គ្រប់គ្រាន់ ត្រជាក់ភ្នែកជាពិសេស គឺការថតនៅក្នុងកម្រិតពន្លឺទាប។

image

៤.កម្លាំងម៉ាស៊ីនខ្លាំង

Redmi Note 11 បានប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 680 ជាប្រភេទបន្ទះឈីបដែលមានសមត្ថភាពខ្លាំងបើប្រៀបទៅនឹងស្មាតហ្វូនផ្សេងដែលមានតម្លៃប្រហែលនេះរបស់ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងរបស់ Xiaomi ព្រោះវាជាបច្ចេកវិទ្យាប្រតិបតិការ 6mn ដែលបានធ្វើការអភិវឌ្ឍទៅលើអាយុកាលនៃថ្មផងដែរ ដែលក្នុងនោះវាមាន CPU ប្រភេទ Octa-core ល្បឿនលឿនដល់ទៅ 2.4GHz ព្រមជាមួយនឹង GPU ប្រភេទ Qualcomm® AdrenoTM 610 ហើយក៏បំពាក់ដោយ LPDDR4X RAM និង UFS 2.2 storage ដែលមានទំហំ ២ជម្រើសគឺ 4GB + 64GB និង 6GB + 128GB ស្មាតហ្វូននេះក៏អាចបន្ថែមមេម៉ូរីខាងក្រៅបានដល់ទៅ 1TBផងដែរ។

image

៥.ប្រព័ន្ធសម្លេងលឺច្បាស់ល្អ

ស្មាតហ្វូន Redmi Note 11 ត្រូវបានក្រុមហ៊ុនធ្វើការវេចខ្ចប់មកជាមួយនូវ Dual super linear speakers ដែលមានទីតាំងស្ថិតនៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្មាតហ្វូន ដែលមានសមត្ថភាពអាចបញ្ចេញសម្លេងលឺបានល្អឥតខ្ចោះ ដោយនឹងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ មិនថា ការទស្សនាខ្សែរភាពយន្ត ឬក៏ការលេងហ្គេមនោះទេ គឺដឹងតែពិសេស

image

៦.អេក្រង់គុណភាពខ្ពស់

ចំណែកឯអេក្រង់វិញគឺមានទំហំ 6.43 អ៊ីញដោយប្រើនូវកញ្ចក់ AMOLED DotDisplay បង្ហាញចេញបាន FHD+ resolution និងមានការទ្រទ្រង់ល្បឿន 90Hz refresh rate  ក៏ដូចជាកម្រិតនៃការប៉ះលើអេក្រង់ 180Hz អាចមើលនិងអូសបានយ៉ាងលឿន ផលិតនិងបង្កើនគុណភាពពណ៌អោយមានភាពច្បាស់ត្រជាក់ភ្នែក វាក៏មានពន្លឺអេក្រង់ដល់ទៅ 1000 nits ដែលអ្នកប្រើប្រាស់នៅតែអាចអានអក្សរនៅលើអេក្រង់បានច្បាស់ទោះស្ថិតក្រោមពន្លឺថ្ងៃក៏ដោយ ហើយវាមិនត្រូវការពន្លឺ 100% ក្នុង Dark Mode ទេដូច្នេះវាជួយសន្សំសំចៃថាមពលថ្មផងដែរ។

image

ឥឡូវនេះ Redmi Note 11 មានលក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ! អាចស្វែងរក ទិញបាននៅតាមបណ្តារដៃគូរចែកចាយអនទ្បាញ, Xiaomi Store, Xiaomi Zone ​និងហាងលក់ទូរស័ព្ទដៃនានានៅក្នុងប្រទេសកម្ពុជា! ស្មាតហ្វូននេះគឺមានតម្លៃ $199 សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ $229 ប៉ុណ្ណោះ។

សម្រាប់ពត៌មានលំអិត សូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Xiaomi Cambodia។

អំពីក្រុមហ៊ុន Xiaomi

ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះ ខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

Xiaomi បច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 3 នៅលើពិភពលោក នៅក្នុង ឆ្នាំ 2021 នេះហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកផងដែរ ជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 289.5 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។

នៅខែសីហាឆ្នាំ 2020 ក្រុមហ៊ុនបានធ្វើពួកយេីងបានឈរជើងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី 2 ដែលជាប់ចំណាត់ថ្នាក់ទី 422 ដែលកើនឡើង 46 កន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ពួកយើងក៏ជាប់ចំណាត់ថ្នាក់ទី 7ក្នុងចំណោមក្រុមហ៊ុនអ៊ីនធឺណេតនៅក្នុងបញ្ជីផងដែរ។ 

ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index. សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/