NEWS

Lloyd QLED Google TV ទូរទស្សន៍ជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យា far-field Technology

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Lloyd ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ជំនាន់ថ្មីដែលមានឈ្មោះហៅថា Lloyd QLED Google TV ។ Lloyd’s QLED Google TV នេះមានអេក្រង់ QLED និងបច្ចេកវិទ្យា far-field technology សម្រាប់គ្រប់គ្រងទៅលើទូរទស្សន៍នេះដោយប្រើប្រាស់នូវ Google Assistant តាមរយៈសំឡេងពីចម្ងាយ។ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Chromecast ។

SECURITY

ក្រុមហេគឃ័រជាច្រើនមានគោលដៅទៅលើកាស៊ីណូជាច្រើននៅក្នុងតំបន់អាស៊ានតាមរយៈយុទ្ធនាការវាយប្រហារសាយប័រ

ក្រុមហេគឃ័រមួយដែលមានឈ្មោះហៅថា ‘DiceyF’ កំពុងតែវាយប្រហារទៅលើបណ្តាញ (framework) ទៅលើកាស៊ីណូអនឡាញជាច្រើនដែលមានមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីខែវិច្ឆិកាឆ្នាំ 2021 នេះ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញពីក្រុមហ៊ុន Kaspersky បញ្ជាក់ថា ក្រុមហេគឃ័រ DiceyF APT នេះមិនមានគោលដៅវាយប្រហារទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់កាស៊ីណូភ្លាមៗនោះទេ ប៉ុន្តែពួកគេប្រើប្រាស់នូវយុទ្ធនាការចារកម្មតាមប្រព័ន្ធសាយប័រ។

NEWS

Dell Latitude 7230 Rugged Extreme ថេប្លេតជំនាន់ថ្មីធន់ក្នុងការប្រើប្រាស់គ្រប់ស្ថានភាព

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Latitude 7230 Rugged Extreme ទើបតែប្រកាសបង្ហាញនូវថេប្លេតជំនាន់ថ្មីដែលប្រើប្រាស់នូវ Windows សម្រាប់អ្នកប្រើប្រាស់បានត្រូវការថេប្លេតសម្រាប់គ្រប់ស្ថានភាព។ ថេប្លេតនេះធន់ជាមួយនឹងការធ្លាក់ដល់ទៅកម្រិត 4 ហ្វីតជាមួយនឹងសីតុណ្ហភាពចាប់ពី  -20°F (-20°C) ទៅ 145°F (62°C) ។ វាប្រើប្រាស់នូវ IP65 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ថេប្លេតនេះមានទម្ងន់ត្រឹមតែ 1.26 kg ។

NEWS

Xiaomi MIJIA Smart Ceiling Lamp Pro អំពូលពិដានឆ្លាតវៃកម្លាំងដល់ទៅ 140W

ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវអំពូលឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា MIJIA Smart Ceiling Lamp Pro ដែលមានកម្លាំង 140W និងអាចកែប្រែទៅលើពន្លឺរបស់វាបានផងដែរ។ អំពូលឆ្លាតវៃនេះសម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេង។  MIJIA Smart Ceiling Lamp Pro អាចប្រើប្រាស់បាននៅក្នុងបន្ទប់ដែលមានទំហំ​50 ម៉ែត្រការ៉េ។

NEWS

Bose Soundbar 600 ឧបករណ៍បំពងសំឡេងជំនាន់ថ្មីបំពាក់នូវ Dolby Atmos, eARC និង Chromecast

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Bose ទើបតែប្រកាសបង្ហាញនូវឧបករណ៍បំពងសំឡេងថ្មីដែលមានឈ្មោះហៅថា  Smart Soundbar 600 ។ ឧបករណ៍បំពងសំឡេងនេះផ្តល់នូវបទពិសោធន៍នៃកម្រិតសំឡេងដូចទៅនឹងរោងកុនជាមួយនឹងគុណភាពសំឡេង hi-fi ។ សម្រាប់  Smart Soundbar 600 នេះមានរូបរាងទាន់សម័យ និងស្រស់ស្អាតសក្តិសមបំផុតក្នុងការប្រើប្រាស់។

SECURITY

ទីផ្សារវេបសាយងងឹត​(Darkweb) BidenCash ផ្តល់ជូនទិន្នន័យកាតឥណទាន 1.2 លានដោយឥតគិតថ្លៃ

នៅក្នុងទីផ្សារវេបសាយងងឹត (dark web) ដែលមានឈ្មោះហៅថា ‘BidenCash’ ទើបតែផ្តល់ជូននូវទិន្នន័យនៃកាតឥណទានចំនួន  1,221,551 កាតដើម្បីផ្សព្វផ្សាយទៅលើផ្សារ (marketplace) របស់ពួកគេ ហើយអ្នកណាក៏អាចដោនឡូតបានដោយឥតគិតថ្លៃផងដែរក្នុងគោលដៅក្លែងបន្លំនូវផ្នែកហិរញ្ញវត្ថុ។

SECURITY

ការអាប់ដេតសុវត្ថិភាពក្លែងក្លាយ Solana Phantom គឺជាវិធីសាស្ត្រចែកចាយមេរោគ crypto malware

ក្រុមហេគឃ័របានទម្លាក់នូវ NFTs ទៅកាន់ម្ចាស់រូបិយប័ណ្ណគ្រីបតូ Solana cryptocurrency ដែលធ្វើពុតជាការជូនដំណឹងក្លែងក្លាយពាក់ព័ន្ធទៅនឹងការអាប់ដេតសុវត្ថិភាព Phantom អោយធ្វើការតម្លើងនូវមេរោគ malware លួចលេខសម្ងាត់ និងលួចកាបូបរូបិយប័ណ្ណគ្រីបតូ (cryptocurrency wallets)។ នៅក្នុង NFTs គឺមានចំណងជើងថា ‘PHANTOMUPDATE.COM’ ឬ  ‘UPDATEPHANTOM.COM’ ដែលហេគឃ័របន្លំថាផ្ញើចេញពីអ្នកអភិវឌ្ឍកម្មវិធីរបស់ Phantom ។

NEWS

យុទ្ធសាស្រ្តសកលរបស់ realme បានផ្លាស់ប្តូរ ហើ​យទីផ្សា​រអាស៊ីអាគ្នេយ៍​បា​ន​ក្លាយ​ជា ចំណុចផ្តោតសំខាន់សម្រាប់ដំណាក់កាលបន្ទាប់ ហើយទីផ្សារនឹងពង្រីកបន្ថែម 15 លានគ្រឿងទៀតនៅទីផ្សារជុំវិញពិភពលោក

ក្នុងនាមជាប្រេនស្មាតហ្វូនសម្រាប់យុវវ័យជុំវិញពិភពលោក realme តែងតែយកចិត្តទុកដាក់​លើការច្នៃ​ប្រឌិត និងបច្ចេកវិទ្យាដែលអាចបម្រើគោលបំណង និងតម្រូវការរបស់យុវជន។ ហើយទន្ទឹមនឹងនោះ realme ព្យាយាមបង្ហាញការច្នៃប្រឌិតទាំងនោះនៅក្នុង វប្បធម៌យុវវ័យដូចជាការរាំជាដើម ការច្រៀង ការជិះស្គី ម៉ូដយុវវ័យ កីឡា Esports ។យើងបាននាំយកបទពិសោធន៍អ្នកប្រើប្រាស់ដ៏អស្ចារ្យទៅកាន់​អ្នកគាំទ្រ​ 140 លាននាក់ជុំវិញពិភពលោក ធ្វើឱ្យបច្ចេកវិទ្យាច្នៃប្រឌិតកាន់តែងាយស្រួលប្រើប្រាស់ ហើយសំខាន់បំផុតនោះ យើងបាននាំមនុស្សឱ្យកាន់តែជិតស្និទ្ធតាមរយៈផលិតផលរបស់យើង​ការរចនារបស់យើង និងសហគមន៍ realme របស់យើង។​

NEWS

iPhone 14 / iPhone 14 Plus ស្មាតហ្វូនជំនាន់ថ្មីមុខងារកាន់តែសម្បូរបែប

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី iPhone 14 និង​ iPhone 14 Plus របស់ខ្លួនដែលមានរូបរាងយ៉ាងស្រស់ស្អាត។ ស្មាតហ្វូន iPhone 14 នេះមានអេក្រង់ទំហំ 6.1’’ ហើយស្មាតហ្វូន iPhone 14 Plus មានអេក្រង់ទំហំ 6.7’’ ដែលកញ្ចក់របស់វាជាប្រភេទ Super Retina XDR Display។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា Emergency SOS via Satellite ដែលអាចភ្ជាប់ទៅកាន់ប្រព័ន្ធរណបសម្រាប់ការជួយសង្គ្រោះថែមទៀត។

NEWS

iPhone 14 Pro / iPhone 14 Pro Max ស្មាតហ្វូនដ៏ទំនើបទាន់សម័យជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 14 Pro និង iPhone 14 Pro Max ដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដែលគួរអោយទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូនទាំងពីរនេះមាន 4 ពណ៌គឺខ្មៅ (Space Black), ទឹកប្រាក់ (Silver), មាស (Gold) និងផ្កាឈូក (Deep Purple) ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវកញ្ចក់ខាងមុខ Ceramic Shield កញ្ចក់ខាងក្រោយ Textured Matte Glass និងតួខ្លួនធ្វើពីដែកអ៊ីណុក។ ស្មាតហ្វូននេះមានទំហំ 128GB, 256GB, 512GB និង 1TB ។