SECURITY

មេរោគ Android malware ‘RatMilad’ អាចលួចទិន្នន័យ និងថតសំឡេងរបស់អ្នកបាន

មេរោគ  Android spyware ដែលមានឈ្មោះហៅថា  ‘RatMilad’ ត្រូវគេរកឃើញថាមានគោលដៅក្នុងការវាយប្រហារទៅលើស្មាតហ្វូនជាច្រើននៅក្នុងប្រទេសមជ្ឈឹមបូព៌ា ហើយមេរោគនេះត្រូវបានប្រើប្រាស់ដើម្បីធ្វើចារកម្មទៅលើជនរងគ្រោះ និងលួចទិន្នន័យ។ មេរោគ​RatMilad spyware ត្រូវបានរកឃើញដោយក្រុមហ៊ុនសុវត្ថិភាព Zimperium ដែលបានព្រមានថា មេរោគ malware អាចប្រើប្រាស់នៅក្នុងយុទ្ធនាការចារកម្មតាមប្រព័ន្ធសាយប័រ ការជម្រិតទារប្រាក់ ឬការលបស្តាប់ការសន្ទនាចេញពីស្មាតហ្វូនរបស់ជនរងគ្រោះថែមទៀត។

របាយការណ៍មួយចេញពី Zimperium Labs ទម្លាយថា “ស្រដៀងគ្នាទៅនឹងមេរោគ spyware នៅលើទូរស័ព្ទដែលយើងធ្លាប់បានឃើញនោះ ទិន្នន័យដែលលួចបានចេញពីស្មាតហ្វូននេះអាចប្រើប្រាស់សម្រាប់ចូលទៅក្នុងប្រព័ន្ធ systems, blackmail ទៅលើជនរងគ្រោះ និងជាច្រើនទៀត។ មេរោគនេះអាចទាញនូវទិន្នន័យរបស់ជនរងគ្រោះ និងសកម្មភាពមិនប្រក្រតីជាច្រើនទៀត។”

មេរោគ spyware  នេះត្រូវបានចែកចាយតាមរយៈ virtual number generator  ក្លែងបន្លំមួយដែលប្រើប្រាស់សម្រាប់ activate ទៅលើគណនី  social media accounts ដែលមានឈ្មោះហៅថា​”NumRent” ។ ការចែកចាយទៅលើមេរោគនេះគឺតាមរយៈ Telegram ផងដែរ។ វាត្រូវបានចែកចាយតាមរយៈ URLs ដែលចែករំលែកនៅលើ Telegram ឬបណ្តាញសង្គម social media ជាច្រើនទៀត។

ជារួម ដើម្បីការពារខ្លួនអ្នកចេញពីមេរោគ Android spyware នេះ សូមកុំដោនឡូតនូវកម្មវិធី Apps ណាមួយក្រៅពី  Google Play Store សូមធ្វើការស្កេនកម្មវិធី APKs នេះជាមួយនឹងកម្មវិធីកម្ចាត់មេរោគ និងប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានការស្នើសុំសិទ្ធិណាមួយនៅពេលតម្លើងចូលទៅក្នុងស្មាតហ្វូនរបស់អ្នកនោះ៕

 

Avatar

phonecity

About Author

Leave a comment

Your email address will not be published. Required fields are marked *

You may also like

SECURITY

ការអាប់ដេតសុវត្ថិភាពក្លែងក្លាយ Solana Phantom គឺជាវិធីសាស្ត្រចែកចាយមេរោគ crypto malware

ក្រុមហេគឃ័របានទម្លាក់នូវ NFTs ទៅកាន់ម្ចាស់រូបិយប័ណ្ណគ្រីបតូ Solana cryptocurrency ដែលធ្វើពុតជាការជូនដំណឹងក្លែងក្លាយពាក់ព័ន្ធទៅនឹងការអាប់ដេតសុវត្ថិភាព Phantom អោយធ្វើការតម្លើងនូវមេរោគ malware លួចលេខសម្ងាត់ និងលួចកាបូបរូបិយប័ណ្ណគ្រីបតូ (cryptocurrency wallets)។ នៅក្នុង NFTs គឺមានចំណងជើងថា ‘PHANTOMUPDATE.COM’ ឬ  ‘UPDATEPHANTOM.COM’ ដែលហេគឃ័របន្លំថាផ្ញើចេញពីអ្នកអភិវឌ្ឍកម្មវិធីរបស់
SECURITY

ទីផ្សារវេបសាយងងឹត​(Darkweb) BidenCash ផ្តល់ជូនទិន្នន័យកាតឥណទាន 1.2 លានដោយឥតគិតថ្លៃ

នៅក្នុងទីផ្សារវេបសាយងងឹត (dark web) ដែលមានឈ្មោះហៅថា ‘BidenCash’ ទើបតែផ្តល់ជូននូវទិន្នន័យនៃកាតឥណទានចំនួន  1,221,551 កាតដើម្បីផ្សព្វផ្សាយទៅលើផ្សារ (marketplace) របស់ពួកគេ ហើយអ្នកណាក៏អាចដោនឡូតបានដោយឥតគិតថ្លៃផងដែរក្នុងគោលដៅក្លែងបន្លំនូវផ្នែកហិរញ្ញវត្ថុ។