NEWS

សាទរពេញទំហឹង! សហគ្រិនកម្ពុជា ម្នាក់ ទទួលជោគជ័យ ជាប់ TOP3 ក្នុងកម្មវិធី Alibaba Cloud ដែលចូលរួមឧបត្ថម្ភដោយ realme

លើកស្ទួយវិស័យសហគ្រិននៅកម្ពុជា ឲ្យកាន់តែមានភាពលេចធ្លោ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមហ៊ុន Realme ចូលរួមឧបត្ថម្ភ ផ្ដល់ឱកាសឱ្យសហគ្រិនជាច្រើននាក់នៅកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួត Alibaba Cloud ដោយមាន Sabay ជាអ្នកសម្របសម្រួល និងផ្សព្វផ្សាយ។

ការប្រកួតលើឆាកអន្តរជាតិមួយនេះ គឺមានក្រុមហ៊ុនចូលរួមពីប្រទេស​កម្ពុជាចំនួន ៣ ដែលក្នុងនោះរួមមាន៖ ក្រុមហ៊ុន jobify ក្រុមហ៊ុនMeetdoctor និងក្រុមហ៊ុនCheckinme ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ៣នេះ គឺបានជាប់ក្នុង Top 20 ទើបមានឈ្មោះឡើងទៅប្រកួតនៅឆាកអន្តរជាតិ ជាមួយនឹងប្រទេសជាច្រើនទៀត ក្នុងកម្មវិធី Alibaba Cloud ដែលរៀបចំឡើងកាលពីថ្ងៃទី២៩ ខែតុលា នៅទីក្រុងកូឡាឡាំពួ។

គួរជាទីសាទរ ដោយកន្លងទៅ សហគ្រិនកម្ពុជាចំនួន ៣ រូបរួមមាន ក្រុមហ៊ុន jobify ក្រុមហ៊ុន Meetdoctor

នៅក្នុងការប្រកួតអន្តរជាតិមួយនេះ សហគ្រិនតំណាងឱ្យកម្ពុជា គឺ លោក ឡី កំថូង ជាស្ថាបនិក និងនាយកប្រតិបត្តិ CheckinMe បានទទួលជោគជ័យ ដោយជាប់តំណែង លំដាប់រងទី ១ ពីកម្មវិធី។

ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបាន ការជោគជ័យនៅប្រទេស​ម៉ាឡេស៊ី ស្ថាបនិក និងនាយកប្រតិបត្តិ CheckinMe រូបនេះ ត្រូវត្រៀមខ្លួន បន្តទៅប្រទេសចិន ដើម្បីជួបជាមួយអ្នកវិនិយោគទុនជាច្រើន ដើម្បីវិនិយោគលើអាជីវកម្មរបស់ខ្លួន ដែលទុនសរុបក្នុងកម្មវិធី គឺដល់ទៅ ១០០លានដុល្លារអាមេរិក ឯណោះ។

កម្មវិធី Alibaba Cloud ជាការប្រកួតប្រជែងមួយ ដែលមានគោលបំណងជំរុញ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) អោយទទួលបាននូវឱកាស ចូលរួមការបណ្តុះបណ្តាល ការណែនាំសិក្ខាសាលា ការផ្តល់មូលនិធិ កម្មវិធីភាពជាអ្នកដឹកនាំអាជីវកម្ម ការតភ្ជាប់មូលធនបណ្តាក់ទុន និងការចូលទៅកាន់ទីផ្សារប្រទេសចិន៕

Avatar

phonecity

About Author

Leave a comment

Your email address will not be published. Required fields are marked *

You may also like

NEWS

ទូរស័ព្ទស្មាតហ្វូន Newman N2 Android 4.0 ICS

          ប្រភេទទូរស័ព្ទ Newman N2 Android 4.0 ICS ជាប្រភេទទូរស័ព្ទមួយដែលមានប្រជាប្រិយភាពបំផុតដែលមានបំពាក់មកជាមួយនូវ quad-core Exynos 4412 processor ដែលមានទំហំ 1.5 GHz ព្រមទាំងមានភ្ជាប់មកជាមួយអង្គចងចាំទំហំ
NEWS

ប្រភេទ OLED Fashion Design MP3 Player

            នេះគឺជាប្រភេទ MP3 player មួយដែលមានភ្លើងពណ៍នៅខាងក្នុងប្រអប់ដែលគេឲ្យឈ្មោះថា OLED Fashion Design MP3 Player។