ផលិតផល

Samsung Odyssey Neo G7 43″ 4K Mini-LED ម៉ូនីទ័រលេងហ្គេមសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់

ថ្មីៗនេះ ម៉ូនីទ័រលេងហ្គេម Samsung Odyssey Neo G7 43-inch 4K បានប្រកាសបង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា Mini LED ។ ម៉ូនីទ័រលេងហ្គេម Odyssey Neo G7 43″ នេះមានអេក្រង់  Quantum Mini-LED ជាមួយនឹងកម្រិតភាពច្បាស់  3,840 x 2,160, a 16:9 aspect ratio និង refresh rate144 Hz និង  1 ms response time ។

ម៉ូនីទ័រនេះមានវិញ្ញាបនបត្រ  DisplayHDR 600 និងកម្រិត  1,000,000:1 contrast ratio ។ សម្រាប់ការតភ្ជាប់វិញនោះ ម៉ូនីទ័រនេះមាន 2x  HDMI 2.1 ports, 1x DisplayPort 1.4 port និង 2x USB 3.0 ។ វាក៏មានភ្ជាប់ជាមួយនឹង  20 W stereo speakers ។ ម៉ូនីទ័រ Samsung Odyssey Neo G7 នេះមានបំពាក់នូវ Samsung Gaming Hub streaming tool និងទ្រទ្រង់នូវកម្មវិធី  FreeSync Premium Pro software របស់ AMD ។ បន្ថែមពីនេះទៀតនោះ ម៉ូនីទ័រ  43″ នេះមានសេវាកម្មជាច្រើនទៀតដូចជា Netflix ដោយមិនចាំបាច់ភ្ជាប់ទៅកាន់ PC ឬ TV នោះទេ៕