សូមរំលឹកថានៅខណៈដែលមានសេចក្ដីរាយការណ៍ថាក្រុមហ៊ុន LG នឹងបញ្ចេញទូរស័ព្ទទំនើបដែលមានរាងកោងនៅខែក្រោយនោះ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Samsung ដែលជាគូប្រជែងដ៏ខ្លាំងរបស់ក្រុមហ៊ុនមួយនេះបានប្រកាសចេញជាផ្លូវការហើយនូវទូរស័ព្ទទំនើបអេក្រង់កោងដែលមានឈ្មោះថាGalaxy Round ។ បើយោងតាមប្រភពពី Androidauthority មកទល់ពេលនេះ រូបរាងនិងលក្ខណៈសម្បត្តិបច្ចេកទេសពិតរបស់ G Flex មិនទាន់ត្រូវបានក្រុមហ៊ុន LG បង្ហើបឲ្យប្រភពមួយណាបានដឹងនៅឡើយទេប៉ុន្តែប្រភពចចាមអារ៉ាមបានបង្ហាញនូវរូបភាព (នៅក្នុងអត្ថបទ)ដែលគេអះអាងថាជា LG G Flex និងថែមទាំងរំពឹងទៀតថា G Flex នឹងមានលក្ខណសម្បត្តិបច្ចេកទេសមួយចំនួនដូចខាងក្រោម៖
- អក្រង់ទំហំ 6-inch
- កម្រិតភាពច្បាស់ 1,080p (Full HD)
- CPU Quad-core (Snapdragon 800 SoC)
- ដំណើរការដោយ Androin 4.3 Jelly Bean
- មានបំពាក់ដោយ LTE
ប្រភពៈ sohoa.vnexpress.ne