ទូរស័ព្ទស្មាតហ្វូនម៉ូដែល Samsung Galaxy Note 4 បានបែកធ្លាយពត៌មានមួយចំនួនកាលពីប៉ុន្មានសប្តាហ៍មុន។ហើយកាលពីពីរថ្ងៃមុននេះផងដែរមានពីរជំនាន់នៃម៉ូដែលនេះបានបង្ហាញនៅលើគេហទំព័រAnTuTu benchmarks ។
កាលពីម្សិលមិញមានពត៌មានមួយចំនួនពីSamsung Galaxy Note 4ដែលនៅលើគេហទំព័រevleaks បានបង្ហាញពីតារាងនៃmodel numbersដែលមាននៅលើ Samsung Galaxy Note 4។
ក្រុមហ៊ុនSamsung ត្រូវបានគេដឹងផងដែរថាខ្លួនកំពុងតែគ្រោងដាក់បង្ហាញផលិផលរបស់ខ្លួនទូទាំងពីភពលោកជាមួយនិងលេខម៉ូដែលខុសៗគ្នាទៅតាមតំបន់និងក្រុមហ៊ុន។ខាងក្រោមនេះជាតារាងលេខម៉ូដែលរបស់Galaxy Note 4៖
បើផ្អែកទៅតាមពាក្យចចាមអារ៉ាមបានអោយដឹងថា Samsung Galaxy Note 4 និងភ្ជាប់មកជាមួយនិងអេក្រង់ទំហំ5.7អ៊ីងដូចទៅនិងម៉ូដែលNote 3ដែរដែលមានresolution ក្នុងកម្រឹត 2560 x 1440 ភិចស៊ែល។ហើយម៉ូដែល Samsung Galaxy Note 4 ទាំពីរម៉ូដែលនេះផងដែរក៏ត្រូវបានគេនិយាយផងដែរថានិងបំពាក់មកជាមួយនិងខួរក្បាលប្រភេទSnapdragon 805 SoC រីឯមួយជំនាន់ទៀតនិងមានខួរក្បាលប្រភេទ Exynos និងមានអង្គចងចាំRAMទំហំដូចគ្នា3GBម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GBនិងរន្ធ microSD card slot។
នៅផ្នែកកាមេរ៉ាម៉ូដែលនេះបានបំពាក់មកជាមួយនិងកាមេរ៉ាក្រោយទំហំ16មេហ្កាភិចស៊ែលសម្រាប់ថតរូបភាពនិងវីដេអូ កាមេរ៉ាមុខទំហំ3.68មេហ្កាភិចស៊ែលនិងដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.4.2 KitKat៕
ប្រភព៖ @evleaks