យើងធ្លាប់បានឃើងរូបភាពមួយចំនួនដែលបានបង្ហាញពីទូរស័ព្ទស្មាតហ្វូនម៉ូដែលMotorola Moto X+1 ជាមួយនិងលក្ខណៈមួយចំនួនរបស់វាផងដែរ។ ឥឡូវនេះដែរ Moto X+1 ត្រូវបានបង្ហាញខ្លួនៅលើគេហទំព័រBrazilian retailers websiteហើយក៏បានបង្ហាញបន្ថែមទៀតពីលក្ខណៈរបស់ Android smartphoneនេះពីក្រុមហ៊ុនMotorola ប៉ុន្តែស្មាតហ្វូនមួយនេះត្រូវបានគេលប់ចេញពីគេហទំព័រនេះទៅហើយ។
យោងទៅតាមគេហទំព័រនេះបានអោយដឹងថា Motorola Moto X+1 បានបំពាក់មកជាមួយអេក្រង់ទំហំ 5.2 អ៊ីងប្រភេទfull HD display ជាមួយនិងresolutionក្នុងកម្រឹត 1920 x 1080ភិចស៊ែល និងខួរក្បាលប្រភេទ quad core Qualcomm Snapdragon 800 processor។
មិនត្រឹមតែប៉ុណ្ណោះ Moto X+1 បានភ្ជាប់មកនួវអង្គចងចាំRAMទំហំ 2GB អង្គផ្ទុកម៉េមូរីទំហំ32GB ដែលមានស្រាប់នៅក្នុងម៉ាស៊ីនបូកជាមួយនិងរន្ធ microSD card ដែលអាចដាក់រហូតដល់ទំហំ 128GB ។
Motorola Android នេះនិងភ្ជាប់មកជាមួយនិងកាមេរ៉ាមុខទំហំ5 មេហ្កាភិចស៊ែលសម្រាប់video chat និងកាមេរ៉ាក្រោយទំហំ12 មេហ្កាភិចស៊ែលដែលកាមេរ៉ាទាំងពីរអាចចាប់យកវិដេអូក្នុងកម្រឹតfull HD video នៅ 1080p។ជាមួយនិងរយៈពេលនៃការប្រើប្រាស់ស្មាតហ្វូនមួយនេះអាចផ្ទុកថាមពលថ្មរដល់ទៅ 2,900 mAh battery ឯណោះ៕
ប្រភព៖ Phandroid