ថ្មីនេះមានរបាយការណ៍មួយបានអោយដឹងថា HTC One M8 ដែលមានស៊ីមពីរត្រូវបានដាក់លក់នៅក្នុងប្រទេសអាឡឺម៉ង់ អូស្ត្រាលី និង ស្វ៊ីស។ នាពេលនេះដែរHTC One M8ស៊ីមពីរនេះគឺត្រូវបានដាក់លក់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌី ក្នុងតម្លៃ 2,899 SAR ($790)។ ជាមួយនិងទូរស័ព្ទស្មាតហ្វូនដែលមានស៊ីមពីរនេះត្រូវបានគេរចនាឡើងដោយបំពាក់មកជាមួយអេក្រង់ទំហំ5អ៊ីងដែលមានresolution កម្រឹត 1920 x 1080ភិចស៊ែលនិងគ្រប់គ្រងល្បឿនដោយខួរក្បាលប្រភេទquad-core Snapdragon 801 នៅល្បឿន 2.3GHz។
ស្មាតហ្វូនបានភ្ជាប់មកជាមួយនិងអង្គចងចាំRAMទំហំ 2GB ម៉េមូរីដែលមានស្រាប់ទំហំ16GB និងរន្ធ microSD card ដែលអាចបន្ថែមរហូតដល់ទំហំ128GB។ នៅផ្នែកខាងក្រោយមានកាមេរ៉ាទំហំ 4ទDuo cameraទំហំ 4មេហ្កាភិចស៊ែលប្រភេទ UltraPixel camera។ ផ្នែកផ្សេងទៀតរបស់ស្មាតហ្វូនមួយនេះរួមមានថាមពលថ្ម 2,600 mAh , WiFi, Bluetoothនិងដំណើការលើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat ជាមួយនិង Sense 6 UI ។
ប្រភព៖ Android Central