ព័ត៌មាន

មានអ្វីកើតឡើងខ្លះនៅក្នុងព្រឹត្តិការណ៍ IFA 2014 ក្នុងខែ​កញ្ញាខាងមុខនេះ?

ក្រុមហ៊ុន Sony បានធ្វើការ​ប្រកាស់ថា​ព្រឹត្តិការណ៍​ស​ន្និសិទ​ការ​សែត IFA 2014និង​ប្រព្រឹត្ត​នៅ​ថ្ងៃទី 3 ខែកញ្ញា​ខាងមុខនេះ។ ដូច​ច្នេះ​យើង​រំពឹងទុក​ថា​ក្រុមហ៊ុន Sony និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ឧបករណ៍ថ្មីៗនៅក្នុង​ព្រឹត្តិការណ៍​នេះ។

ក្នុង​ព្រឹត្តិការ​នោះដែរ ក្រុមហ៊ុន  Sony និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ឧបករណ៍​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​យ៉ាងតិច​ពីរ​ផលិត​ផល​ដែល​រួមមាន  Sony Xperia Z3  និង  Sony Xperia Z3 Compact

បន្ថែម​ទៅទៀត​នោះ​ក្រុមហ៊ុន Sony ក៏​ប្រហែលជា​និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ឧបករណ៍​ដ៏ទៃទៀត​ដូចជា​ឧបករណ៍​ស្មា​ត​វ៉​ច ដូចជា​ម៉ូ​ដែល Smartwatch 3, កាមេរ៉ា និង ឧបករណ៍​ផ្សេងទៀត នៅក្នុង​ព្រឹត្តិការណ៍ IFA នេះ។

ចំពោះ​លក្ខណៈសម្បត្តិ​ដែល​ត្រូវបាន​បំពាក់​នៅ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Sony Xperia Z3 និង Z3 Compact ក៏បាន​បង្ហាញ​ដែរ​កាលពី​ពេលមុន។ ដែល​ម៉ូ​ដែល Xperia Z3 គឺ​ត្រូវបាន​គេ​និយាយថា​វា​មាន​អេក្រង់​ទំហំ 5.15 អ៊ីង និង​មាន​អង្គ​ប្រតិបត្តិការ​ប្រភេទ​quad core Snapdragon 801 processor និង អង្គ​ចងចាំ​RAM ទំហំ 3GB។

ជាមួយគ្នា​នោះដែរ Xperia Z3 ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​ម៉េ​មូ​រី​ទំហំ  32GB រន្ធ​microSD card  កាមេរ៉ា​មុខ​ទំហំ 2 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង កាមេរ៉ា​ក្រោយ​ទំហំ 20.7 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ចំណែកឯ​ម៉ូ​ដែល Sony Xperia Z3 Compact វិញ​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​វា​មាន​អេក្រង់​ទំហំ4.6 អ៊ីង​ប្រភេទ​full HD display ជាមួយនិង resolution កម្រិត 1920 x 1080 ភិ​ច​ស៊ែ​ល អង្គ​ប្រតិបត្តិការ​ប្រភេទ quad core Snapdragon 801 processor,អង្គ​ចងចាំ​RAMទំហំ 3GB និង​មាន​កាមេរ៉ា​ដូច​ទៅ​និង​ម៉ូ​ដែល Xperia Z3ដែរ៕

image

ប្រភព៖  Xperia Blog