កាលពេលថ្មីៗនេះក្រុមហ៊ុន Google បានបង្ហាញផលិតផលថ្មីរបស់ខ្លួនឈ្មោះNexus 9 tablet ជាមួយនឹងលក្ខណៈសម្បត្តិពិសេសមួយចំនួនរួចមកហើយពេលនេះក្រុមហ៊ុនបានបន្ថែមវីដែអូខ្លីមួយ។
Google Nexus 9 ត្រូវបានគេដាក់បង្ហាញក្នុងរយៈពេលមួយខ្លីបំផុត ដោយមិនបានចាំដល់ខែក្រោយឡើយ។ក្នុងវិដេអូខ្លីបង្ហាញពីការដាក់ដំណើរការប្រព័ន្ធប្រតិបត្តិការថ្មី Android 5.0 Lollipopលើឧបករណ៍នេះ។
វីដេអូខាងក្រោមគេផលិតឡើងនៅប្រទេសវៀតណាម ដើម្បីសាកល្បងឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Google។
លក្ខណៈសម្បតិ្តដែលម៉ូដែល Nexus មាន៖
Google Nexus 9 tablet បានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការខួរក្បាល 64-Bit NVIDIA Tegra K1 (processor) មានអង្គចងចាំទំហំ 2GB ( RAM) លើអេក្រង់ទំហំ 8.9អ៊ីង កម្រិតបង្ហាញប្រភេទ QXGA គុណភាពច្បាស់ 2048 x 1536 ភិចសែល។
កាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែលជាមួយនឹងសមត្ថភាព auto focus និងមាន LED flash ជាមួយសមត្ថភាព f/2.4 lensដើម្បីងាយស្រួលថតរូបនោះគេបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 1.6 មេហ្គាភិចសែល f/2.4 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop កាន់តែងាយស្រួលប្រើប្រាស់។
វីដេអូរ៖
ប្រភព៖ auto focus