ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ចាប់ផ្តើមពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យាថ្មីៗឈានមុខ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនល្បីៗផ្សេងទៀត។
ថ្មីៗនេះក្រុមហ៊ុន Lenovo បានផលិតខ្សែរដៃ Smartband SW-B100 បានបំពាក់បច្ចេកវិទ្យាទំនើប មានមុខងារកាន់តែពិសេសេជាងខ្សែរពាក់ដៃធម្មតា។
ឧបករណ៍ពាក់ដៃដែលបានបង្ហាញខ្លួនដំណាលគ្នារួមមាន៖ Fitbit Flex Jawbone UP24 Razer Nabu និង Smartband SW-B100 នេះតែម្តង។អ្វីដែលគេបានកត់សម្គាល់នោះ សម្រាប់ Smartband SW-B100 មានមុខងារពិសេសផ្តោតសំខាន់លើបញ្ហាសុខភាព។វាមានសមត្ថភាពកំណត់ចំងាយដែលអ្នកត្រូវដើរ កាឡូរី ចង្វាក់បេះដូង និងរបៀបគេងដែលផ្តល់ផាសុខភាព ដើម្បីសម្របសម្រួលសារពាង្គកាយរបស់អ្នកឱ្យជៀសផុតពីជំងឺផ្សេងៗ។មុខងារសំខាន់បន្ថែមទៀតដូចជា៖ សមត្ថភាពផ្តល់ដំណឹងពេលមានការហៅទូរស័ព្ទចូល និងផ្តល់សញ្ញាថាមានសារផ្ញើរចូល។
លើគេទំព័ររបស់ក្រុមហ៊ុន Lenovo បានបញ្ចាក់ថា វាត្រូវបានគេរចនាមកមានពីរពណ៌ គឺខៀវ និងទឹកក្រូច។លើគេហទំព័រក៏បានបញ្ជាក់ទៀតថា គេនឹងដាក់បង្ហាញវាលើវេទិកា IFA ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការបញ្ជាក់ពីកាលបរិច្ឆេទបង្ហាញនោះទេ។
សូមរង់ចាំព័ត៌មានពិស្តារជាបន្ត៕
ប្រភព៖ Lenovo