ពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលក្រុមហ៊ុន LG គ្រោងដាក់បង្ហាញទូរទស្សន៍ថ្មីដែលមានប្រព័ន្ធដំណើរការរឹតតែពិសេសគួរឱ្យទាក់ទាញដើម្បីអបអរឆ្នាំ2015។
ក្រុមហ៊ុន LG នឹងកំណត់គុណភាពផលិតផលថ្មី ជាពិសេសមិនត្រឹមតែមានសមត្ថភាពបង្ហាញ 4k នោះទេ ប៉ុន្តែថែមទាំងភ្ជាប់សមត្ថភាពថ្មីលើផ្នែក quantum ដោយបន្ថែមសមត្ថភាពពណ៌កាន់តែស្រស់ស្អាត និងទាក់ទាញបន្ថែម។
ទូរទស្សន៍ប្រាំបីប្រភេទនឹងភ្ជាប់មកជាមួយប្រព័ន្ធដំណើរការប្រភេទ WebOS ដោយប្រព័ន្ធដំណើរការថ្មីនេះនឹងមានគុណភាពល្បឿនកាន់តែលឿនជាងមុនទ្វេដង។
វីដេអូរកម្រិតថ្មី ប្រភេទ 4K នឹងភ្ជាប់សមត្ថភាពទំហំ 30p 60p ដែលជាការកំណត់ពិសេស។ ក្រុមហ៊ុន LG ក៏បានបញ្ជាក់ថា ទូរទស្សន៍ថ្មីនឹងភ្ជាប់សមត្ថភាព multi-channel ប្រភេទ “Ultra” Surround លើបំពង់បំពងសម្លេង៕
ប្រភេទ៖Sony