ក្រុមហ៊ុន Google ទើបតែបានណែនាំពីទូរស័ព្ទថ្មីប្រើ Android One នៅឥណ្ឌាកាលពីដើមឆ្នាំ។ ពេលនេះការផលិតបានសម្រេច និងមានដាក់បង្ហាញសមត្ថភាពប្រជែងទីផ្សារក្រុមហ៊ុននានា។
ថ្មីៗនេះ ក្រុមហ៊ុនបានដាក់បង្ហាញវាជាផ្លូវការដើម្បីប្រជែងយកទីផ្សារផលិតផលឆ្នាំថ្មី។ ទូរស័ព្ទថ្មីបំពាក់អេក្រង់ទំហំ 4.5-អ៊ីង ប្រភេទ FWVGA និងមានកម្រិតភាពច្បាស់ 854 X 480ភិចសែល។ ទូរស័ព្ទនេះមានដំណើរការដោយប្រព័ន្ធខួរក្បាល quad-core (processor)ល្បឿន 1.3GHz ។
ក្នុងនោះក៏មានភ្ជាប់ GPU ប្រភេទ Mali 400 MP2 មានអង្គចងចាំទំហំ 1GB ( RAM) ជាមួយនឹងថាសផ្ទុកទិន្ន័យទំហំ 8GB ។ កាន់តែពិសេសទូរស័ព្ទនេះភ្ជាប់កាមេរ៉ាក្រោយទំហំ 5MP និងកាមេរ៉ាក្រោយទំហំ 2MP ដើម្បីថតរូបភាពនិងវីដេអូរ។ ទូរស័ព្ទនេះ ប្រើថ្មមានថាមពល 1,780 mAh និងភ្ជាប់ dual-SIM រួមជាមួយការភ្ជាប់បណ្តាញ 3G រត់ដោយប្រព័ន្ធដំណើរការ Android 4.4.4 KitKat ។
ក្រុមហ៊ុន មានបំណងចែកចាយទូរស័ព្ទនេះឱ្យបានទូលំទូលាយបំផុតដើម្បីទទួលបានទីផ្សារផលិតឈានមុខ និងប្រកួតប្រជែងសមត្ថភាពផ្នែកផលិតផងឆ្នាំថ្មីដែរ៕
ប្រភព៖Google