កូរ៉េ: ក្រុមហ៊ុនអេឡិចត្រូនិច LG បានចាប់ផ្តើមប្រកាសពីម៉ូដែលថ្មីៗរបស់ខ្លួនជាបណ្តើៗ។ ក្រុមកូរ៉េបានបង្ហាញពីថ្ងៃព្រហស្បតិ័ថា G Flex 2 នឹងមានចារចរលើទីផ្សារនៅពេលឆាប់ៗនេះ។
ម៉ូដែលថ្មី G Flex 2 បំពាក់អេក្រង់រាងកោង បូកផ្សំលក្ខណះពិសេសជាច្រើនទៀតភ្ជាប់មកជាមួយ។ ក្រុមហ៊ុន LG ធ្លាប់បានបង្ហាញ version កោងថ្មីម្តងរួចមកហើយកាលពីឆ្នាំ 2103 ហើយក្នុងឆ្នាំថ្មីដើម្បីពង្រីកទីផ្សារបន្ថែម ម៉ូដែលបំពាក់អេក្រង់កោងត្រូវបានរចនាថ្មីតម្រូវតាមចិត្តអ្នកប្រើប្រាស់ទាំងការភ្ជាប់ប្រព័ន្ធដំណើរការ និងបំពាក់សមត្ថភាពពិសេស។
ម៉ូដែលថ្មី របស់ក្រុមហ៊ុន LG បំពាក់អេក្រង់ទំហំ 5.5-អ៊ីងដែលកោងតាំងពីក្រោមរដល់លើមួយតួទូរស័ព្ទតែម្តង។ ការរីកចំរើនប្រព័ន្ធដំណើរការ និងការបន្ថែមភាពស្រស់ស្អាតធន់នឹងការកោសឆូតកាន់តែពិសេស។
ក្រុមហ៊ុន Samsung Electronics Co. ក៏បានធ្វើការសិក្សាវិភាគលើម៉ូដែលប្រើអេក្រង់កោងដែរ។ ពិសេសទៅទៀត វត្តមាន Galaxy Note 4 Edge ល្បីថាប្រើអេក្រង់កោងដើម្បីទាញការចាប់អារម្មណ៍បន្ថែម និងប្រណាំងប្រជែងទីផ្សារផលិតផលអេក្រង់កោង។
G Flex 2 ថ្មីនឹងដាក់លក់លើទីផ្សារ និងចែកចាយជាផ្លូវការនៅថ្ងៃទី 30 ខែមក្ករានេះហើយ៕
អត្តបទប្រែសម្រួល: ក. ប៉ោក លក្ខិណា
អាន: ក្រុមហ៊ុនLG ភ្ជាប់សមត្ថភាពទូរទស្សន៍ដូចកុំព្យូទ័រ គ្រប់គ្រងដោយទូរស័ព្ទ
ប្រភព៖LG
ប្រភព៖ LG