ក្រុមហ៊ុន Samsung បានផលិតម៉ូដែលថ្មីៗជាច្រើន ប៉ុន្តែសម្រាប់ម៉ូដែលដែលត្រូវដាក់បង្ហាញក្នុងឆ្នាំនេះជាម៉ូដែលដែលប្រើ ប្រាស់ប្រព័ន្ធដំណើរការខ្លួនឯងដោយឈប់ប្រើប្រាស់ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Qualcomm ។
Galaxy S6 ជាម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានសមត្ថភាពខ្ពស់។ ម៉ូដែលនេះជាទូរស័ព្ទជំនាន់ក្រោយតែ បានភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាលថ្មីរបស់ក្រុមហ៊ុន Samsung ដំបូងគេបង្អស់។ សមត្ថភាពថ្មីដោយសារប្រព័ន្ធដំណើរការ Exynos 7 ផ្ទាល់ខ្លួនម៉ូដែលនេះត្រូវបានគេបំពាក់អេក្រង់ទំហំ 5.3-អ៊ីងប្រភេទបង្ហាញ 4K AMOLED display, ទំហំ 64-bit និងបំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងភ្ជាប់ sensor chip ប្រភេទ Broadcom ថ្មី។
អ្នកវិភាគប្រព័ន្ធដំណើរការបានឱ្យដឹងថា Exynos 7 នឹងធ្វើឱ្យទីផ្សារទូរស័ព្ទរបស់ក្រុមហ៊ុន Samsung លក់បានប្រសើរ ជាងការប្រើប្រាស់ប្រព័ន្ធដំណើរការចាស់។ សម្រាប់ការដាក់លក់ក្រុមហ៊ុន Samsung បានធ្វើលិខិតអញ្ចើញរួចរាល់ និងប្រកាសយកខែមីនាជាថ្ងៃបង្ហាញទូរស័ព្ទរបស់ខ្លួន៕
អត្តបទប្រែសម្រួល៖ក លក្ខិណា
អាន៖
privacy policy របស់ Google ត្រូវពង្រឹងបន្ថែមព្រោះកន្លងមកវា…………
ប្រភព៖Samsung