ពិតជាចំឡែកពេកហើយ តាមធម្មតានាឡិការទំនើបដែលពេញនិយមដើម្បីទាក់ ទាញការប្រើប្រាស់ផលិតពីជ័រស្វិត លោហៈធាតុ តែពេលនេះមាននាឡិការចំលែកជំនួសធ្វើឈើតើធន់បានបុណ្ណា ខ្លាំងបានបុណ្ណា?
គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានប្រើប្រាស់នាឡិការឈើដែលផ្ទុយ ពីអ្នកជុំវិញខ្លួន។ លោក Bol Varga និង Adam McLeod បានចំណាយពេល និងចំណាយ ថាមពលយ៉ាងសំណំក្នុងការកែច្នៃឬស្សីឱ្យទៅជានាឡិការដៃដ៏ស្រស់ស្អាត។
Bamb-u ជាឈ្មោះនាឡិការដៃផលិតឡើងពីឬស្សី។ នាឡិការដៃនេះផលិតឡើង ប្រើប្រាស់ដើមឬស្សីកែរច្នៃជាមុខនាឡិការ ខ្សែនាឡិការ ទ្រនិចនាឡិការ ហើយសូម្បីតែក្បាលមូលកំណត់ម៉ោងក៏ធ្វើពីឬស្សីដែរ។
ដូចដែលអ្នកបានដឹងហើយថា នាឡិការផលិតពីឈើគឺមានដាក់លក់លើទីផ្សារហើយ។ ចំណែកឯគម្រោងផលិតនាឡិការពីដើមឬស្សី គឺជាគំនិតប្រសើរមួយដែលល្អបំផុតជំនួសការ ប្រើប្រាស់ឈើ។
ទាក់ទងនឹងរឿងប្រើឬស្សីផលិតនាឡិការជំនួសឈើ នោះគឺបានន័យថា តាមធម្មតាឈើល្អដែលមានគុណភាពត្រូវចំណាយពេលយូរឆ្នាំក្នុងការដាំដុះ ហើយកាបយកមកកែច្នៃ ដែលផ្ទុយទៅវិញការប្រើប្រាស់ដើម្បីឬស្សីចំណាយរយះពេលដាំតិច ហើយមិនប៉ះពាលធ្ងន់ដល់បរិស្ថានធម្មជាតិ។ ដាំដើមឬស្សីចំណាយពេលត្រឹមតែពីរ ឬបួនឆ្នាំអាចកាប់បាន ហើយក្រោយពេលកាប់ការលូតលាស់កូនថ្មីនឹងបន្ត។
សរុបមក នៅពេលឆាប់ៗនេះនឹងមាននាឡិការផលិតពីដើមឬស្សី ជំនួសឈើ ព្រោះវាចំណេញពេលវេលា និងជាចំណែកចូលរួមថែររក្សារបរិស្ថាន៕
អត្តបទ៖ ក លក្ខិណា
ប្រភព៖Project
អាន៖