អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសបញ្ចុះតម្លៃរហូតដល់ 50 ភាគរយ និង រង្វាន់ជាច្រើនទៀត
នៅថ្ងៃទី ១២ មេសា មុនចូលឆ្នាំខ្មែរ យើងឃើញមានមនុស្សជាច្រើនផ្អើលទិញកំពូលទូរស័ព្ទដៃ Samsung Galaxy S6 និង S6 edge នៅផ្សារទំនើប សូរិយា ដែលក្រុមហ៊ុន Samsung បានប្រកាសលក់ទូរស័ព្ទទាំងពីរម៉ូដែលនេះតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ដែលជាការលក់មុនពេលកំណត់ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការរង់ចាំជាយូរ ដើម្បីស្វាគមន៍វត្តមាន Samsung Galaxy S6 ក្នុងប្រទេសកម្ពុជា ទីបញ្ចប់ ទីកន្លែង និងកាលបរិច្ឆេទសម្ពោធជាផ្លូវការត្រូវបានកំណត់ឡើងនៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2015 នៅហាងលក់ទូរស័ព្ទដៃ អប្សរា សាខា ផាកវ៉េ ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 11 ព្រឹក។
ក្រុមហ៊ុន Samsung បានប្រកាសអញ្ជើញសាធារណៈជនចូលរួមដើម្បីជាសាក្សី និងទទួលយកបទពិសោធន៍ដ៏រំភើបអស្ចារ្យនៃពិធីសម្ពោធជាផ្លូវការកំពូលទូរស័ព្ទដៃដ៏អស្ចារ្យនេះ ក្នុងប្រទេសកម្ពុជាយើង ។ នៅក្នុងព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនេះដែរ អ្នកច្បាស់ជានឹងទទួលបាននូវបទពិសោធន៍ថ្មីពីទូរស័ព្ទទំនើបចុងក្រោយរបស់ Samsung Galaxy ស៊េរី S ហើយប្រាកដជានឹងធ្វើឱ្យអ្នករំភើបប្លែកអារម្មណ៍ជាមួយនឹងបច្ចេកវិជ្ជាអេក្រង់កោង Samsung Galaxy S6 edge ដែលពិភពលោកបានទទួលស្គាល់ និងស្ញប់ស្ញែងកោតសរសើរលើស្នាដៃ នៃគំនិតច្នៃប្រឌិតរួមបញ្ចូលជាមួយនឹងវត្ថុធាតុដើមល្អឥតខ្ចោះ ដោយត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជំរុញឱ្យ Samsung Galaxy S6 និង S6 edge បានក្លាយជាប្រធានបទពេញនិយមបំផុតនៅក្នុងសារព័ត៌មានពាសពេញពិភពលោកផងដែរ។
អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ អ្នកដែលចូលរួមក្នុងពិធីសម្ពោធទាំងអស់នឹងទទួលបានការចាប់ឆ្នោតយករង្វាន់សម្រាប់ការបញ្ចុះតម្លៃរហូតដល់ទៅ 50 ភាគរយ ដែលផ្តល់ជូនក្នុងរយៈពេល 60 នាទី ចំនួន 1 រង្វាន់ និង 4 រង្វាន់ជាទឹកប្រាក់ 50 ដុល្លារភ្លាមៗ រាល់ការជាវទូរស័ព្ទម៉ូដែលណាមួយក៏បាន និងរង្វាន់ជាច្រើនទៀត។ បន្ថែមពីលើនេះ លោកអ្នកនឹងរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងកម្មវិធីសម្ពោធនេះ។ យើងខ្ញុំនឹងរង់ចាំវត្តមានរបស់អ្នកនៅទីនោះ!