ទាញយកដោយឥតគិតថ្លៃ៖ PHONECITY MAGAZINE ISSUE 174 FOR APRIL 2015
ក្នុងវិស័យបច្ចេកវិទ្យា មិនត្រឹមតែផលិតកុំព្យូទ័រយួរដៃទំនើបៗនោះទេ ប៉ុន្តែថែមទាំងផលិតស្មាតហ្វូនកាន់តែទំនើបដើម្បីបំពេញតម្រូវការរបស់អ្នកនិយមស្មាតហ្វូនទំនើបថែមទៀតផង។
ZenFone 2 ជាស្មាតហ្វូនទំនើបចុងក្រោយ មានបីម៉ូដែល ម៉ូដែល ZenFone 2 ZE551ML មួយភ្ជាប់អង្គចងចាំទំហំ 4GB ( RAM ) និងភ្ជាប់ថាសផ្ទុកទិន្ន័យ 64GB និងម៉ូដែល ZenFone 2 ZE551ML មួយទៀតអាចភ្ជាប់អង្គចាំទំហំ 4GB ( RAM) និងថាសផ្ទុកទិន្ន័យទំហំ 32GB រួមជាមួយនឹងម៉ូដែលចុងក្រោយភ្ជាប់អង្គចងចាំទំហំ ZenFone 2 ZE551ML ភ្ជាប់អង្គចងចាំទំហំ 2GB ( RAM) និងភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 16GB ។
ម៉ូដែលទាំងនេះ ប្រើប្រព័ន្ធដំណើរការ version ប្រភេទ Zen UI ដែលសង់លើប្រព័ន្ធដំណើរការ Android 5.0 Lollipop។ ផ្នែកកាមេរ៉ា ម៉ូដែលនេះគ្រោងភ្ជាប់កាមេរ៉ាក្រោយទំហំ 13MP កម្រិត f/2.0 aperture និងកាមេរ៉ាមុខទំហំ 5MP មានលក្ខណៈ Real-Tone flash ។ សម្រាប់ការយកចេញក្រៅ ម៉ូដែលទំនើបនេះប្រើថ្មមានសមត្ថភាព 3,000mAh ប្រភេទ Li-polymer ហើយក្រុមហ៊ុនបានអះអាងថា ទូរស័ព្ទនេះសាកថ្មត្រឹមតែ 39 នាទី នោះ អាចទទួលបានថ្ម 0-60% ។
ទាក់ទងនឹងការភ្ជាប់ដើម្បីចែកចាយឯកសារវិញ ទូរស័ព្ទនេះភ្ជាប់បណ្តាញបច្ចេកវិទ្យា supports HSPA, 4G LTE Category 4 (FDD and TDD), WiFi, Bluetooth 4.0, NFC, ផត micro USB, GPS/A-GPS, GLONASS និងផត USB OTG។
សរុប មកពេលនេះក្រុមហ៊ុនបានបន្ថែមម៉ូដែលថ្មីចំនួនបីគ្រឿងនេះចូលទៅក្នុងបញ្ចីរួចជាស្រេច ហើយគ្រោងនឹងចែកចាយជាបន្តបន្ទាប់៕
អត្តបទ៖
អាន៖
ប្រភព៖