បច្ចេកវិទ្យាទាំងលើនាឡិកា និងទូរស័ព្ទកាន់តែមានលក្ខណៈប្រដេញគ្នាប្រកិតៗ ពេលនេះបែកធ្លាយក្រុមហ៊ុន Apple បង្ហើបពីម៉ូដែលថ្មីចំនួនពីរបន្ថែមទៀតកាន់តែគួរឱ្យចាប់អារម្មណ៍។
នៅជុំផលិតទូរស័ព្ទ ម៉ូដែលចំនួនពីរថ្មីត្រូវបានគេលើកបង្ហាញពីលក្ខណៈពិសេសរបស់វា។ យោងតាមការស្រង់ទិន្ន័យពីវ៉ិបសាយបានបង្ហាញថា iPhone 6s នឹងត្រូវបានបំពាក់អេក្រង់ទំហំ 4.7-អ៊ីង ប្រើអេក្រង់ប្រភេទ full HD panel។
វ៉ិបសាយដដែលបានបញ្ជាក់ថា ម៉ូដែល iPhone 6s Plus នឹងបំពាក់អេក្រង់ទំហំ 5.5-អ៊ីង ប្រភេទ 2K ។ ម៉ូដែលទំនើបបច្ចុប្បន្នប្រើកម្រិតច្បាស់ទំហំ 1334 x 750 និងទំហំ 1920 x 1080 យ៉ាងធំ ប៉ុន្តែសម្រាប់ម៉ូដែលថ្មីល្បីថានឹងបន្ថែមresolution ឱ្យកាន់តែធំ។
ជាងនេះទៅទៀត ម៉ូដែល iPhone 6s នឹងត្រូវបន្ថែមបច្ចេកវិទ្យា Force Touch ប៉ុន្តែថាសផ្ទុកទិន្ន័យទំហំ 32GB ។
សរុបមកចំណុចសំខាន់ដែលក្រុមហ៊ុនផ្តោតលើការផ្លាស់ប្តូរម៉ូដែលនេះរួមមាន អេក្រង់ កម្រិតបង្ហាញ ប៉ុន្តែសម្រាប់ប្រព័ន្ធដំណើរការក្រុមហ៊ុននៅតែប្រើប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Google។ ម៉្យាងទៀត iPhone 6s Plus នឹងប្រើអេក្រង់ប្រភេទ 2K Display និង iPhone 6s ប្រើកម្រិតបង្ហាញ 1080p៕
អត្តបទ៖ក លក្ខិណា
អាន៖កញ្ញា មាន សូនីតា ស្វែងរកការកម្សាន្តនៅផ្ទះដែលស័ក្តិសមសម្រាប់នាង
ប្រភព៖Apple