ស្ងាត់ៗក្រុមហ៊ុន HTC ផលិតបានម៉ូដែលទំនើបថ្មីមួយទៀតមានឈ្មោះថា One E9+ ។ ម៉ូដែលនេះមានគុណភាពប្រើប្រាស់ពិសេសជាងម៉ូដែលមុន។
ក្រុមហ៊ុន HTC បំពាក់សមត្ថភាពលើម៉ូដែលថ្មី One E9+ ដោយភ្ជាប់ chipset ប្រភេទថ្មីឈ្មោះ Helio X10 របស់ក្រុម MediaTek ។ ប្រព័ន្ធដំណើរការរបស់វាជាប្រភេទ octa-core (processor ) លឿនជាងម៉ូដែលមុនៗទំហំ 64-bit មានល្បឿន 2.GHz ជាមួយនឹងការភ្ជាប់អង្គចងចាំទំហំ 3GB (RAM)។
ម៉ូដែលនេះ One E9+ បានសំញែងអេក្រង់ទំហំ 5.2- អ៊ីងរបស់ខ្លួនថា ធំទូលាយងាយចុចប៉ះបញ្ជា និងភ្លឺច្បាស់ដោយសារអេក្រង់នោះប្រភេទ Quad HD (2560 x 1440 pixels) ដែលមានកម្រិតច្បាស់លើអេក្រង់ប្រហាក់ប្រហែលកញ្ចក់ Corning Gorilla Glass 4 ។
សម្រាប់ការភ្ជាប់កាមេរ៉ា ម៉ូដែលនេះភ្ជាប់កាមេរ៉ាក្រោយទំហំ 20 មេហ្គាភិចសែលសម្រាប់ថតរូបភាពមិនចាញ់ម៉ូដែលល្បីៗលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ន។ ដើម្បីប្រជែងសមត្ថភាពថតរូបភាពលើកាមេរ៉ាខាងមុខ ក្រុមហ៊ុនបានភ្ជាប់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល ថែមទាំងអាចថតវីដេអូរប្រភេទ 4k ភ្លឺច្បាស់ត្រជាក់ផ្នែក។
សមត្ថភាពផ្ទុកទិន្ន័យខ្លាំងជាមួយមេម៉ូរ៉ីភ្ជាប់ក្នុងម៉ាស៊ីនទំហំ 32GB ប៉ុន្តែអាចបន្ថែមមេម៉ូរ៉ីបានរហូតដល់ទៅទំហំ 128GB លើកាត microSD ។ គួរឱ្យភ្ញាក់ផ្អើលផងដែរ ដែលម៉ូដែលនេះមានសមត្ថភាពកាន់ថ្ម standby បានចំនួន 21 ម៉ោងសម្រាប់ការនិយាយទូរស័ព្ទ(14 ម៉ោងក្នុង 3G mode)។
អតត្តបទ៖ក លក្ខិណា
អាន៖http://www.phonecity.com.kh/2015/06/04/iphone-11/
ប្រភព៖HTC
ទាញយក៖ http://www.phonecity.com.kh/2015/06/03/phonecity-magazine-issue-176-for-june-2015/