កាន់តែអស្ចារ្យ ហើយប្លែកមិនធ្លាប់មានពីមុនមកជាមួយកម្មវិធីផ្ទេរ ដែលអាចឱ្យអ្នកចម្លងទិន្ន័យសំខាន់ៗពីទូរស័ព្ទ Android ទៅទូរស័ព្ទប្រើ iOS ដោយប្រើតែកម្មវិធី។ ស្របគ្នាលើវេទិកាបង្ហាញ iOS 9 កាលពីថ្ងៃច័ន្ទ ក្រុម Worldwide Developer Conference បានបង្ហើបពីកម្មវិធីថ្មីមួយទៀតដែលទើបតែរចនាឡើងមានលទ្ធភាពផ្ទេរលឿនបំផុត។
ទាក់ទងនឹងកម្មវិធីថ្មី ‘Move to iOS’ ក្រុម Worldwide Developer Conference បានបង្ហើបឱ្យដឹងថា អ្នកអាចប្រើកម្មវិធី ‘Move to iOS’ ដើម្បីផ្ទេរ contacts message history រូបថតកាមេរ៉ា វីដេអូរ web bookmarks mail accounts calendars wallpaper និង DRM-free songs រួមជាមួយសៀវភៅជាច្រើនរបស់អ្នក។
ក្រៅពីនេះអ្នកថែមទាំងអាចបង្កើតកម្មវិធី library ដើម្បីបង្កើតការស្នើរសុំទាញយកកម្មវិធីក្នុង App Store នៅពេលដែលអ្នកបានបន្ថែមវាលើ iTunes Wish List។ នៅពេលដែលអ្នកបញ្ចប់ការចម្លងទិន្ន័យហើយនោះ អ្នកនឹងអាចទាញយកមកវិញ (Recycle) នៅក្នុង App Store ដោយឥតគិតថ្លៃ។
សរុបមក ក្រុមហ៊ុន Apple កំពុងធ្វើការលើកម្មវិធីថ្មី‘Move to iOS’ ដែលអាចឱ្យអ្នកផ្ទេរទិន្ន័យពីទូរ័ព្ទ Android មកទូរស័ព្ទ iOS ដោយគ្រាន់តែទាញយកកម្មវិធីពីក្នុង App store ឥតគិតថ្លៃ៕
អត្តបទ៖លក្ខិណា
អាន៖http://www.phonecity.com.kh/2015/06/09/apple-ios-9/
ប្រភព៖ Apple