១. ពិនិត្យមើលលេខ IMEIអ្នកត្រូវពិនិត្យមើលលេខ IMEI ដែលមាននៅផ្នែកខាងក្រោយនៃសម្បកទូរសព្ទ (សម្រាប់ iPhone 3G, 3Gs, 4, 4s IMEI គឺស្ថិតនៅលើជើងស៊ីម) និងលេខ IMEI ដែលស្ថិតនៅទីតាំង Setting នៃទូរសព្ទ ថាតើដូចគ្នា ឬយ៉ាងណា ដើម្បីប្រាកដថាសម្បក iPhone នោះជាសម្បក Original។ ប្រសិនសម្បកនោះមិនមែនជាសម្បក Original នោះអ្នកអាចតថ្លៃដើម្បីទទួលបានតម្លៃថោកជាងមុន។
យក IMEI ក្នុងទូរសព្ទគឺចូលទៅកាន់ Setting → General → About → IMEI។
២. ពិនិត្យមើល Find My iPhoneប្រសិនបើទូរសព្ទមានកំណត់ Find My iPhone (Activation Lock: On) ទូរសព្ទនោះនឹងគ្មានន័យសម្រាប់អ្នកឡើយ ព្រោះម្ចាស់ទូរសព្ទមុនអាចធ្វើការ Lock ទូរសព្ទរបស់អ្នកបានគ្រប់ពេល។ អ្នកអាចឆែកមើលថាទូរសព្ទនោះមានកំណត់មុខងារ Find My iPhone ឬក៏អត់ដោយ ចុចត្រង់នេះ(https://www.icloud.com/activationlock/) រួចវាយបញ្ចូលលេខ IMEI ឬ Serial Number ចូលទៅក្នុងប្រអប់នោះ។
៣. ឆែកមើលលេខ IMEI ត្រូវបាន Lock ឬអត់ក្នុងករណីដែលលេខ IMEI ត្រូវបាន Lock នោះអ្នកមិនអាចប្រើប្រាស់ទូរសព្ទដើម្បីធ្វើការហៅចេញបាននោះទេ ទោះបីជាអ្នកផ្លាស់ប្ដូរស៊ីមកាតក៏ដោយ។ អ្នកអាចពិនិត្យមើលថា លេខ IMEI របស់អ្នកត្រូវបាន Lock ឬយ៉ាងណាដោយគ្រាន់តែ ចុចទីនេះ( https://swappa.com/esn/results ) រួចវាយបញ្ចូលលេខ IMEI ដែលនៅផ្នែកខាងក្រោយនៃទូរសព្ទ។
៤. លុបចោល Data ទាំងអស់មុននឹងជាវទូរសព្ទ iPhone មួយទឹកយកមកប្រើ អ្នកគួរ Sign Out ពី iCloud របស់ម្ចាស់ទូរសព្ទមុន រួចធ្វើការលុបចោលទិន្នន័យចាស់ទាំងអស់ដោយចូលទៅកាន់ Setting → General → Reset → Erase All Content and Settings។
៥.ពិនិត្យមើលទូរសព្ទដែលអ្នកទិញស្របច្បាប់ ឬអត់ ចុចនៅត្រង់កន្លែងនេះ(https://selfsolve.apple.com/agreementWarrantyDynamic.do ) រួចវាយបញ្ចូលលេខ Serial Number ទូរសព្ទ។ ប្រសិនបើអ្នកអាចបន្តទៅទំព័រផ្សេងបាន មានន័យថាទូរសព្ទដែលអ្នកទិញគឺស្របច្បាប់ ប៉ុន្តែបើចេញពាក្យសុំទោស ទូរសព្ទអាចគេបាត់ ឬជាទូរសព្ទមិនស្របច្បាប់។***ដើម្បីពិនិត្យមើល Serial Number ចូលទៅកាន់ Setting → General → About ។
ប្រភព៖ Facebook ភូ វីរៈ