ប្រសិនបើអ្នកកំពុងតែប្រើប្រាស់នូវទូរស័ព្ទម៉ូដែលម៉ាកល្បី Huawei ហើយអ្នកចង់តម្លើងនូវប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow វាលែងជាបញ្ហាទៀតហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន Huawei លំដាប់កំពូលល្បីបំផុតនៅប្រទេសចិន និងជាប់ចំណាត់ថ្នាក់លេខ 2 លំដាប់ពិភពលោកបានបង្ហាញនូវបញ្ជីស្មាតហ្វូនដែលអាចដំណើរការប្រព័ន្ធប្រតិបត្តិការ OS Android 6.0 បាន។
ស្មាតហ្វូន Huawei ទាំងនោះរួមមាន៖ P8, Mate S, Ascend Mate7, P8max, Ascend G7, G7 Plus, G8, Honor 7, Honor 7i, Honor 6 Plus, Honor 6, MediaPad X2, Honor 4X, និង Honor 4C ។ ប្រសិនបើអ្នកប្រើប្រាស់នូវស្មាតហ្វូនស៊េរីខុសពីបញ្ជីស្មាតហ្វូនខាងលើនេះទេ សូមកុំបារម្ភ នៅពេលខាងមុខនេះក្រុមហ៊ុន Huawei នឹងដំណើរការ Android 6.0 Marshmallow ។
ពេលនេះ ក្រុមហ៊ុន Huawei កំពុងតែធ្វើការសាកល្បងដាក់ប្រើប្រាស់នូវ Android 6.0 ហើយប្រសិនបើគ្មានបញ្ហានោះទេ អ្នកអាចធ្វើការ Updates ឡើង Version OS ទៅ Android 6.0 បាននៅខែក្រោយនេះ៕
ប្រភព៖ gsmarena