ក្រុមហ៊ុន Samsung បានបញ្ចេញនាឡិការដៃទំនើប Samsung Galaxy Gear 2 ដែលមានសមត្ថភាពប្រើ 3G។ Samsung Galaxy Gear 2 នេះភ្ជាប់បណ្តាញ 3G បានដោយមិនចាំបាច់ប្រើស៊ីមកាត ហើយអ្នកអាចភ្ជាប់វាបាននៅផ្ទះ ឬកន្លែងណាក៏បាន។
ពេលនេះ ក្រុមហ៊ុន Samsung បានប្រកាស Gear S2 នឹងដាក់លក់នៅសហរដ្ឋអាមេរិច ក្នុងថ្ងៃទី 11 មីនា ឆ្នាំ 2016 នេះ។ នាឡិការនេះត្រូវបានក្រុមហ៊ុនហៅថា “Gear S2 classic 3G/4G” ដែលវាមិនស្គាល់សេវា LTE នោះទេ។
និយាយពី Gear S2 classic 3G ត្រូបានបំពាក់អេក្រង់ទំហំ 1.2 អ៊ីង ប្រភេទ AMOLED 360×36។ វាជាស្មាតនាឡិការដែលប្រើប្រព័ន្ធ dual-core មានល្បឿន 1 GHz។ លើសពីនេះ នាឡិការដៃនេះក៏មានភ្ជាប់អង្គចងចាំទំហំ 512MB និងមេម៉ូរ៉ីទំហំ 4GB សម្រាប់តម្លើងកម្មវិធី និងរក្សាទិន្ន័យមួយចំនួន។ នាឡិការនេះ មានមុខងារកាន់តែច្រើនក្នុងការចែករំលែក និងការភ្ជាន់នានាដោយវាត្រូវបានភ្ជាប់មកជាមួយ Wi-Fi, Bluetooth, NFC។ សម្រាប់ថ្មរបស់វាវិញមានថាមពលខ្លាំងមិនចាញ់ស្មាតហ្វូនទំនើបៗមួយចំនួនោះទេ ដោយថ្មរបស់វាផ្តល់ថាពល 300 mAh។
លក្ខណៈពិសេសមួយទៀត នាឡិការនេះត្រូវបានទទួលស្គាល់មានស្តង់ដា IP68 ដែលអាចការពារពីធូលី និងទឹកមិនឱ្យនាឡិការនេះគាំង ឬលែងដំណើរការ។ ពិសេសជាងនេះទៅទៀត ក្នុងនាឡិការដៃនេះមួយមានបង្កប់សេនស័រគ្រប់គ្រងល្បឿនបេះដូង អាកាសធាតុ និងកម្រិតពន្លឺ។
សរុបមកនៅថ្ងៃទី 11 ខែមីនា ខាងមុខនេះ ក្រុមហ៊ុនដាក់លក់ហាង AT&T, T-Mobile, និង Verizon ដែលល្បីល្បាញនៅអាមេរិច។
អត្ថបទ៖លក្ខិណា
អានអត្ថបទ៖ របៀបសម្អាតស្មាតហ្វូនចំណាយអស់តិចបំផុត