កំពូលស្មាតហ្វូន Galaxy S7 edge/S7 នឹងសម្ពោធលក់ជាផ្លូវការនៅកម្ពុជាជាមួយការលក់ជូនពិសេសដែលពុំធ្លាប់មាន នៅថ្ងៃទី 19 មីនា ចាប់ពីម៉ោង 8:00 ព្រឹកដល់ម៉ោង 6:00 ល្ងាច នៅផ្សារទំនើបសូរិយាជាន់ផ្ទាល់ដីដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ ។
សម្រាប់អតិថិជនទាំងអស់ ដែលជាវកំពូលស្មាតហ្វូន Galaxy S7 edge ឬ Galaxy S7 នៅក្នុងពិធីសម្ពោធនេះ នឹងទទួលបាន Galax Gear VR ដែលមានតម្លៃ 130ដុល្លា ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ និងមានឱកាសឈ្នះបណ្ណទឹកប្រាក់100 ដុល្លារ ហើយ ។ បន្ថែមពីនេះ លោកអ្នកក៏ទទួលបាននូវសីុមកាតពីក្រុមហ៊ុន Cellcard ដែលមានទឹកប្រាក់ រហូតដល់ទៅ ៧២០ ដុល្លា និង អីុធឺណែត ចំនួន 6GB អត្រាការប្រាក់ 0% សម្រាប់ការបង់រំលស់ជាមួយមីក្រូហិរញ្ញវត្ថុ AEON ផងដែរ។
គួររំលឹកផងដែរថា កំពូលស្មាតហ្វូតទាំងពីរម៉ូដែល Galaxy S7 edge និងGalaxy S7 ទើប នឹងលេចរូបរាងជាផ្លូវការឡើងនៅថ្ងៃទី21 ខែកុម្ភៈនេះ នៅរដ្ឋប៉ាសេឡូណា ប្រទេស អេស៉្បាញ ជាមួយនឹងលក្ខណៈពិសេសដ៏គួរឲ្យកត់សំគាល់ដូចជា អាចប្រើបានសុីមពីរ ក្នុងទូរស័ព្ទតែមួយ កាមេរ៉ាដែលអាចថតក្នុងទីងងឹត មុខងារការពារធូលី និងការជ្រាបទឹក សាកថ្មបានលឿន និងប្រើប្រាស់បានកាន់តែយូរទៀតផង៕
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។