រាល់ការជាវមា៉សុីនត្រជាក់សាមសុង The Triangle ចាប់ថ្ងៃនេះតទៅ អតិថិជននឹងទទួលបាន ការថែមជូននូវម៉ាយក្រូវ៉េវសាមសុងភ្លាមដោយឥតគិតថ្លៃ។ ការថែមជូននឹងត្រូវធ្វើឡើងរហូត ដល់ថ្ងៃទី 30 មិថុនា ឆ្នាំ 2016។ នៅរង់ចាំដល់ណាទៀត ទទួលបានទាំងម៉ាស៊ីនត្រជាក់ ដែលផ្តល់នូវផាសុកភាព និងរង្វាន់ដ៏អស្ចារ្យបែបនេះ!
ម៉ាសុីនត្រជាក់សាមសុង The Triangle អាចរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យត្រជាក់ថេរ រហូតដោយមិនចាំបាច់បិទបើក ឬក៏កំណត់សីតុណ្ហភាពចុះឡើង ដូច្នេះវាប្រើប្រាស់ថាមពល អគ្គីសនីកាន់តែតិចជាងមុន។ បច្ចេកវិទ្យា Digital Inverter ជំនាន់ថ្មីប្រើប្រាស់ថាមពល ត្រឹមតែ៣២% នៃការប្រើប្រាស់ថាមពលម៉ាស៊ីនត្រជាក់ធម្មតាមានន័យថាវាអាចសន្សំសំចៃ រហូតដល់ទៅ ៦៨%។ មុខងារនេះនឹងធ្វើឲ្យបន្ទប់ត្រជាក់លឿនជាងមុន ដោយសារ ដំណើរការក្នុងកម្រិតអតិបរិមាជាមួយនឹងល្បឿនកង្ហារត្រឹមតែ៣០នាទីប៉ុណ្ណោះ ដើម្បីបង្រ្គប់ ភាពត្រជាក់ក្នុងបន្ទប់។
អតិថិជនមិនបាច់បារម្ភពីភាពក្តៅស្អុះស្អាប់ទៀតនោះឡើយ ដោយគ្រាន់តែត្រូវការម៉ាស៊ីន ត្រជាក់មួយពីក្រុមហ៊ុនសាមសុងប៉ុណ្ណោះ។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com។