ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ទូរទស្សន៍ SUHD ស៊េរី 2016 ថ្មីដ៏ទំនើបបានផ្តល់នូវបទពិសោធន៍ថ្មីកាន់តែល្អជាងមុនដល់អ្នកទស្សនា ហើយវាក៏ជាឧបករណ៍កម្សាន្តតែមួយគត់ដែលប្រើបានច្រើនយ៉ាង ហើយមានភាពអស្ចារ្យ ដែលបំពាក់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងការរចនារូបរាងដ៏ស្រស់ស្អាតរបស់ទូរទស្សន៍។
សាមសុងបានបំពាក់នូវប្រព័ន្ធ Quantum dot display សម្រាប់ទូរទស្សន៍ SUHD ស៊េរី 2016 ដែលអាចឲ្យអតិថិជន ទទួលបាននូវរូបភាពច្បាស់ល្អ ពណ៌ធម្មជាតិពិតៗ ដែលជាគំនិតច្នៃប្រឌិតដ៏ថ្មីស្រទ្បាងក្នុងសម័យកាលនេះ។
បើប្រៀបធៀបជាមួយនឹងទូរទស្សន៍ SUHD ស៊េរី 2015 ទូរទស្សន៍សាមសុងស៊េរីថ្មីនេះ ផ្តល់ជូនលេាកអ្នកនូវរូបភាពភ្លឺថ្លាច្បាស់ ហើយថែមទាំងមិនសូវសុីភ្លើងខ្លាំងដូចទូរទស្សន៍ ដ៏ទៃទៀតដែលកំពុងមាននៅលើទីផ្សារ។ គ្រប់ទូរទស្សន៍ SUHD ស៊េរី 2016 ទាំងអស់ថែមទាំងមានប្រព័ន្ធ 1000 HDR ដែលធ្វើឲ្យរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ទោះជាអ្នកប្រើប្រាស់មើលទូរទស្សន៍នៅក្នុងកន្លែង ដែលមានពន្លឺភ្លឺខ្លាំងប៉ុណ្ណាក៏ដោយ។
សម្រាប់អតិថិជនដែលចូលចិត្តទស្សនាភាពយន្តហូលីវូដ ទូរទស្សន៍ SUHD ស៊េរី 2016 ពិតជាជម្រើសមួយដ៏ល្អ បំផុតដែលមិនគួរមើលរំលង។ ទូរទស្សន៍ SUHD ស៊េរី 2016 ផ្តល់នូវពណ៌រូបភាពច្បាស់ជាមុនរហូតទៅ25ភាគរយ បើប្រៀប ធៀបទៅនឹងទូរទស្សន៍ស៊េរីមុនៗ។ ដោយសារតែទូរទស្សន៍នេះផ្តល់ជូននូវរូបភាពច្បាស់ល្អ ទើបក្រុមអ្នក ផលិតភាពយន្តនៅហូលីវូដដូចជា 20th Century Fox ជាដើមបានខិតខំធ្វើឲ្យគុណភាពនៃភាពយន្តមានកំរិតខ្ពស់ដែលអាចមើលបានតាមរយៈទូរទស្សន៍សាមសុង SUHD ។
បន្ថែមពីនេះទៀត សាមសុងក៏បានបំពាក់នូវអេក្រង់ការពារចំណាំងផ្លាតដែលមានឈ្មេាះថា Ultra Black សម្រាប់ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ដែលមិនធ្វើឲ្យចាំងពន្លឺលើអេក្រង់ទូរទស្សន៍ រំខានដល់ ការទស្សនារបស់អ្នកប្រើប្រាស់។
សាមសុងក៏បានកែលម្អទូរទស្សន៍នេះ ដោយអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរករឿងភាគផ្សេងៗចេញពីប្រភពណាក៏ដេាយដែលអ្នកចូលចិត្តតាមរយៈការជ្រើសរើសនៅលើអេក្រង់ដំបូង។ ប្រភពទាំងនេះរួមបញ្ចូលទាំងប្រព័ន្ធខ្សែកាប និងអុីនធឺណិត ហើយថែមទាំងអាចភ្ជាប់ជាមួយឧបករណ៍ផ្សេងៗដូចជា ឧបករណ៍លេងហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray ដើម្បីទស្សនាជាដើម។
ការច្នៃប្រឌិតថ្មីមួយទៀតជាមួយនឹងទូរទស្សន៍សាមសុង SUHD ស៊េរី 2016 គឺថាអ្នកប្រើប្រាស់មិនចាំបាច់ប្រើ តេឡេបញ្ជាច្រើនក្នុងពេលតែមួយនេាះឡើយ មិនថាពេលដែលភ្ជាប់ទៅជាមួយប្រអប់សម្រាប់ភ្ជាប់បណ្តាញអុីនធឺណិត ម៉ាសុីនហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray។ ឥឡូវនេះ អ្វីគ្រប់យ៉ាងអាចដំណើរការបានដេាយគ្រាន់តែប្រើតេឡេបញ្ជាតែមួយប៉ុណ្ណេាះ។ ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ជាទូរទស្សន៍តែមួយគត់ដែលអាចឲ្យអតិថិជនទទួលបាននូវរូបភាពល្អពិតៗ ភ្លឹច្បាស់ ប្រើប្រាស់បានច្រើនយ៉ាង ហើយមានរូបរាងល្អប្រណីត។ ទូរទស្សន៍សាមសុងស៊េរី2016 នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅក្នុងខែមិថុនា ឆ្នាំ២០១៦ នេះ។
ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមចូលទៅកាន់គេហទំព័រ news.samsung.com។