អាចនៅដើមខែក្រោយមែនឬ? ឬនៅពាក់កណ្តាលខែក្រោយ? ឬក៏នៅចុងខែក្រោយ?សំណួរជាច្រើនត្រូវបានចោទឡើង ដោយកាលបរិច្ឆេទបង្ហាញ Nokia D1C នៅតែមិនទាន់ពិតប្រាកដ។
សូមបញ្ជាក់ផងដែរថា បំពាក់អេក្រង់តូចត្រឹមតែ 5 អ៊ីង ប្រភេទ IPS LCD 1080 x 1920។ ស្មាតហ្វូននេះមិនខុសពីស្មាតហ្វូនត្រកូល Nokia ផ្សេងទៀតនោះទេ វាប្រើអង្គប្រតិបត្តិការ Android,7.0 Nougat។ Nokia D1C ប្រើប្រព័ន្ធខួរក្បាល Octa Core មានល្បឿន 1.4 GHz និងភ្ចាប់បន្ទះឈីប Qualcomm MSM8937 Snapdragon 430។
កាមេរ៉ាមុខរបស់វាមានទំហំ 8MP និងកាមេរ៉ាក្រោយមានទំហំ 13MP។ Nokia D1C ភ្ជាប់រ៉េមទំហំ 3GB ធំជាងស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗ និងល្បីផ្សេងទៀត និងមានផត USB និងផត microUSB v2.0។