ស្មាតហ្វូនស៊េរីថ្មី Nokia 8 ភ្ចាប់ជាមួយអេក្រង់ទំហំ 5.3 អ៊ីញកម្រិតភាពច្បាស់ IPS LCD Display ដែលអាចទ្រទ្រង់កម្រិត QHD និងកម្រិតពន្លឺដល់ទៅ 700 nits ។ ស្មាតហ្វូននេះប្រើប្រាស់កញ្ចក់ប្រភេទ 2.5 D Gorilla Glass 5 ស្រោបដោយអាលុយមីញ៉ូម 6000 រឹងមាំកម្រាស់ 7.9mm ហើយវាថែមទាំងប្រើប្រាស់នូវវិញ្ញាប័ណ្ណបត្រ IP54 ផងដែរ។
ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយទំហំ 13MP (Color + Monochrome) ភ្ជាប់ជាមួយនឹងមុខងារ f/2.0 aperture ។ កាមេរ៉ារបស់វាទ្រទ្រ់ងនូវមុខងារ Optical Image Stabilization (OIS), Laser Autofocus និងប្រព័ន្ធភ្លើង Flash ថែមទៀតផតងសម្រាប់ជំនួយការថតរូបនៅទីងងឹត។
ស្មាតហ្វូននេះអាចធ្វើការ Livestream នៅក្នុងទម្រង់ Split-Screen ជាមួយនឹងកាមេរ៉ាមុខក្រោយបាននៅលើ YouTube និង Facebook ដែលក្រុមហ៊ុន HMD ហៅឈ្មោះថា Dual-Sight ។ ប្រព័ន្ធសំឡេងរបស់ស្មាតហ្វូននេះគឺជាប្រភេទ OZO ដែលផ្តល់នូវសំឡេងពិរោះរណ្តំចិត្ត។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon 835 និងការទ្រទ្រង់វីដេអូកម្រិត 4K ថែមទៀត។
ក្រុមហ៊ុន HMD ក៏សហការគ្នាជាមួយនឹងក្រុមហ៊ុន Google ក្នុងការនាំយក Google Photos ធ្វើជាកម្មវិធី Default Gallery App នៅលើស្មាតហ្វូននេះផងដែរ។ វាមានទំហំឥតដែនកំណត់សម្រាប់ការរក្សាទុករូបភាព វីដេអូនៅលើ Cloud ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងរន្ធដោត microSD ផងដែរ៕