នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 វាភ្ជាប់ជាមួយនឹងមុខងារ Bixby ប៉ុន្តែអ្នកប្រើប្រាស់ខ្លះមិនចង់ប្រើប្រាស់មុខងារនេះនោះទេព្រោះវាមានការរំខានផងដែរនៅពេលដែលពួកគេចុចប៉ះទៅលើប៊ូតុង Key នេះដោយចៃដន្យនោះ។
ឥឡូវនេះ ក្រោយការប្រកាសបង្ហាញវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 8, Samsung Galaxy S8, Samsung Galaxy S8+ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អនុញ្ញាតអោយលោកអ្នកបិទមុខងារនេះចោលបានហើយ! នៅក្នុងការអាប់ឌែតចុងក្រោយនេះ ក្រុមហ៊ុន Samsung ផ្តល់នូវ Toggle សម្រាប់បិទចោលនូវមុខងារនេះបានយ៉ាងងាយស្រួលបំផុត៕