អតិថិជនដែលជាអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ដូចជាម៉ូដែល Xperia Z5, Xperia Z3+ និង Xperia Z4 Tablet ឥឡូវនេះអាចធ្វើការ Upgrade ទៅលើឧបករណ៍របស់ពួកគេបានហើយ។ ជាពិសេសការអាប់ឌែតថ្មីនេះនាំយកនូវ Security Patches សម្រាប់ជួសជុលទៅលើបញ្ហាកាលពីពេលមុនផងដែរ។
តាមប្រភពនេះ ស្មាតហ្វូនត្រកូល Xperia Z5 រួមមាន Xperia Z5 Compact និង Xperia Z5 Premium ក៏ទទួលការអាប់ឌែត Firmware 32.4.A.1.54 ផងដែរ។ ទំហំនៃការ Upgrade នេះគឺ 400MB ហើយ UI របស់វាមិនមានការផ្លាស់ប្តូរនោះទេ៕