នាឡិកា Nokia Steel HR ចាប់ផ្តើមទទួលការកម្មង់ទិញមុនកាលពីខែមុននេះ ហើយឥឡូវនេះនាឡិកានេះចាប់ផ្តើមដាក់លក់នៅក្នុងសហរដ្ឋអាមេរិកហើយ។ នៅលើគេហទំព័រ Nokia នៅក្នុងសហរដ្ឋអាមេរិកវាមានប្រភេទ 36mm និង 40mm ដាក់លក់។
សម្រាប់ម៉ូដែល 40mm មានតែពណ៌ខ្មៅប៉ុណ្ណោះ។ សម្រាប់នាឡិកា 36mm ពណ៌ខ្មៅនឹងចាប់ផ្តើមដឹកជញ្ជូនក្នុងរយៈពេល 2 ឬ 3 សប្តាហ៍ហើយម៉ូដែលទាំងពីរនេះនឹងមកដល់នៅថ្ងៃទី 22 ខែធ្នូខាងមុខនេះ។ វាមានតម្លៃចាប់ផ្តើមពី $180 និងឡើងទៅដល់ $200 អាស្រ័យទៅលើប្រភេទដែលអ្នកកម្មង់ទិញនោះ៕