ព័ត៌មាន

ស្មាតហ្វូន Nokia 7 ចាប់ផ្តើមមានវត្តមាននៅទីផ្សារទ្វីបអ៊ឺរ៉ុបហើយ

ស្មាតហ្វូន Nokia 7 ពេលនេះដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិន ហើយអ្នកគាំទ្រជាច្រើននៅទ្វីបអ៊ឺរ៉ុប និងតំបន់ផ្សេងទៀតស្ថិតនៅក្នុងការរង់ចាំ។ ក្រុមហុនលក់រាយមួយនៅរ៉ូម៉ានីឈ្មោះថា Quickmobile ពេលនេះលក់ស្មាតហ្វូននេះនៅក្នុងតម្លៃ 324 អ៊ឺរ៉ូ។ ហើយវានឹងចាប់ផ្តើមលក់នៅថ្ងៃទី ១០ ខែមករាខាងមុខនេះសម្រាប់ទំហំរ៉េម 4GB ។

image

ស្មាតហ្វូន Nokia 7 ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលាជាមួយនឹងបន្ទះឈីប Snapdragon 630 Chipset ម៉េមូរីទំហំ 64GB និងរន្ធដោត microSD ទំហំ 256GB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.2’’ LCD Full HD ហើយវាមិនមានប៊ូតុង Home នោះទេ ប៉ុន្តែវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។

កាមេរ៉ាខាងក្រោយរបស់វាទំហំ 16MP ភ្ជាប់ជាមួយភ្លើងភ្លោះ LED Flash ដែលអាចថតវីដេអូកម្រិតដល់ទៅ 4K របស់ក្រុមហ៊ុន Carl Zeiss ។ ស្មាតហ្វូននេះដំណើរការ Android 7.1.1 Nougat, Bluetooth 5.0 និង USB-C 1.0 Connector ថែមទៀត។ ពេលនេះវាមានតែពណ៌ខ្មៅសម្រាប់ជ្រើសរើសប៉ុណ្ណោះ៕