ព័ត៌មាន

ធ្វើម៉េចដើម្បីទទួលយកកាដូ ៥០ ដុល្លារពីហ្គេម Vainglory ក្នុងទូរស័ព្ទ Samsung S9 និង S9+

សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung S9 និង S9+ ទាំងអស់ ជាពិសេសប្រិយមិត្តដែលចូលចិត្តលេងហ្គេមវេនក្លូរី (Vainglory) ឥទ្បូវនេះអ្នកអាចទទួលយកកាដូ ៥០ ដុល្លារពីក្នុងហ្គេមនេះហើយ។

image

ខាងក្រោមនេះគឺជារបៀបទទួលយកកាដូពី Vainglory៖

  • សម្រាប់អ្នកដែលមិនធ្លាប់លេង Vainglory

១. ផ្លាស់ប្តូរភាសាក្នុងទូរស័ព្ទអ្នកទៅជាភាសាខ្មែរ

២. ទាញយកហ្គេម Vainglory ពី Google Play ឬ Galaxy Store

៣. បន្ទាប់មក ចូលទៅហ្គេម​ Vainglory ដើម្បីបង្កើតគណនីជាមួយអ៊ីម៉ែលរបស់អ្នក

៤. បំពេញវគ្គណែនាំ (Tutorial) ដែលមានរយៈពេល ២ ទៅ ៣ នាទី

៥. នៅពេលបញ្ចប់អ្នកនឹងទទួលបានរង្វាន់ពី Vainglory ដែលមានដូចជា 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែលមានតម្លៃសរុបស្មើនឹង ៥០ ដុល្លារ

image

  • សម្រាប់អ្នកលេង Vainglory ស្រាប់

១. ​​​សូមផ្លាស់ប្តូរភាសាក្នុងទូរស័ព្ទអ្នកទៅជាភាសាខ្មែរ

២. ចូលគណនីរបស់អ្នកធម្មតាដើម្បីទទួលបាន 1 Rare Key + 2 Epic Key + Hero Taka និង Skin Night Shadow Taka (SE) ដែលមានតម្លៃសរុបស្មើនឹង ៥០ ដុល្លារ

 image

សូមបញ្ជាក់ផងដែរថា កាដូនេះអាចប្តូរយកបានតែម្តងប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ផេក Vainglory Cambodia លើបណ្តាញសង្គមហ្វេសប៊ុក។