បន្ទាប់ពីព័ត៌មានបែកធ្លាយជាច្រើនកន្លងមក ទីបំផុតក្រុមហ៊ុន OPPO បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី កាលពីថ្ងៃទី២៦ មីនា កន្លងទៅ នៅទីក្រុងបុំបៃ ប្រទេសឥណ្ឌា។ OPPO F7 គឺជាស្មាតហ្វូនស៊េរីចុងក្រោយ ដែលមានរូបរាង និងលក្ខណៈពិសេសៗថ្មីជាច្រើន ជាពិសេស ទូរស័ព្ទស៊េរីថ្មីនេះ បានរក្សានូវកិត្តិនាមរបស់ក្រុមហ៊ុនជា«អ្នកឯកទេសស៊ែលហ្វីឈានមុនគេ» ។
ការរចនាស្រស់ស្អាតប្រកបដោយភាពឥតខ្ចោះ និងបច្ចេកវិទ្យាឈានមុខគេរបស់ F7 បានធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះ ទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ទូទៅ។
OPPO F7 ត្រូវបានអភិវឌ្ឍលើបីចំណុចទាំងផ្នែកខាងក្នុង និងខាងក្រៅ សម្រាប់ OPPO ត្រកូល F នោះគឺ រូបរាងកាន់តែស្អាតជាមួយអេក្រង់ដ៏ធំ (Notch Screen) កាមេរ៉ាទំនើប និងប្រព័ន្ធប្រតិបត្តិការកាន់តែងាយស្រួល។
ជំនួយការផ្នែកសិល្បៈផ្ទាល់ខ្លួនដ៏អស្ចារ្យ
OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ២៥ មេហ្គាភិចសែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេ សម្រាប់ការថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃ និងស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ។ ជាពិសេសទៅទៀតក៏នៅមានមុខងារ Vivid Mode ដែលផ្តល់នៅកម្រិតពណ៍ពេញលេញស្រស់ស្អាត បូករួមទាំងរូបAR Sticker ស្អាតៗថែមទៀតផង។
មិនតែប៉ុណ្ណោះ កាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែលធ្វើ ឲ្យ ការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ។ ជាមួយដំណោះស្រាយនៃភាពស្អាតជាង9លាន និងបច្ចេកវិទ្យានៃការចំណាំចំនួន 296 ចំណុច ដែលអាចឲ្យរូបភាពរបស់អ្នកបង្ហាញភាពស្អាតបែបធម្មជាតិ។
អេក្រង់ដ៏ធំ
ទូរស័ព្ទស៊េរីថ្មីនះ មានអេក្រង់ធំពេញទំហំ 6.23 និង 19:9 ដែលជាស្មាតហ្វូនទីមួយ ដែលផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនា។ F7 ក៏មានបំពាក់ដោយបច្ចេកវិទ្យាស្គេនផ្ទៃមុខ រួមទាំងផ្ទៃរូបរាងដ៏ស្រស់ស្អាតផងដែរ ប្រៀបដូចជាផ្កាយរះក្នុងផ្ទៃមេឃងងឹតយ៉ាងដូច្នេះដែរ។
ជាមួយនឹងការរចនាអេក្រង់ស្រស់ស្អាត និងទំនើបស៊ីដាច់គេ F7 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ក្នុងការទស្សនាដ៏អស្ចារ្យជាមួយនឹងទូរស័ព្ទស៊េរីថ្មីនេះ។
ភាពខ្លាំងទាំងក្នុង និងក្រៅ
ជាងនេះទៅទៀត OPPO F7 ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធ (ColorOS 5.0 system) ជា system របស់ OPPO ចុងក្រោយដែលបានUpgrade ដំណើរការដោយAndroid 8.1ជំនាន់ចុងក្រោយ ដែលធ្វើអោយដំណើរការបានរលូនល្អ និងមានភាពវៃឆ្លាតក្នុងការបែបចែក និងបង្ហាញព័ត៌មានលម្អិតនៃជើងហោះហើរ ការទិញទំនិញតាមអ៊ីនធើណែត តាមដានការបញ្ជាទិញ ជាដើម។
OPPO F7 ដែលបានសម្ពោធរូបរាងជាលើកដំបូងនៅប្រទេសឥណ្ឌាមានដូចជា ពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និងតួខ្លួនជាប្រភេទ Glossy Design និងពណ៍ខ្មៅ (Diamond Black) តួខ្លួនជាប្រភេទ Glossy Design ព្រមទាំងមានក្រឡាដូចជាពេជ្រដែលជាចំនុចពិសេស ទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសគឺយុវវ័យតែម្តង ។ចំពោះ OPPO F7 Rom 64GB តម្លៃ Rs. 21990 និង OPPO F7 Rom 128GB តម្លៃ Rs. 26990។
ពេលនេះ OPPO F7 ទើបតែសម្ពោធ និងមានលក់នៅថ្ងៃទី02 ខែមេសា ឆ្នាំ2018 នៅក្នុងទីផ្សាប្រទេសឥណ្ឌា។ តើហ្វេនOPPOណាខ្លះចង់បានទូរស័ព្ទដ៏ទំនើបមួយនេះ?