ជាមួយប្រតិបតិ្តការ Android Oreo™ (Go edition) ទូរសព្ទ័ ដៃ Nokia 1 ដែលបំពាក់ដោយប្រពន័្ធ4G
រាជធានីភ្នំពេញៈ– ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទ័ដៃ Nokia បានប្រកាសថា ទូរស័ព្ទ Nokia1 នឹងមានលក់ជាផ្លូវការ ហើយនៅតាមហាងលក់ទូរស័ព្ទ នានាក្នុងប្រទេសកម្ពុជា បន្ទាប់ពីបុណ្សចូលឆ្នាំខ្មែរហើយ នៅថ្ងៃទី២០ ខែមេសាខាងមុខនេះ ក្នុងតំលៃសមរម្យ ត្រឹមតែ $93 ហើយមានថែមជូនស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង។
ដោយទទួលបានភាពជោគជ័យនៅក្នុងផ្នែកបច្ចេកវិទ្យា ទូរសព្ទ័ Nokia 1 ផ្ដល់ជូននូវប្រព័ន្ធស្មាតហ្វូនសំខាន់ៗ ការរចនាដ៏ស្រស់សោភា និងគុណភាពគួរជាទីទុកចិត្ត ទៅកាន់អតិថិជនជុំវិញពិភពលោក។ ទូរស័ព្ទ Nokia 1 បំពាក់នូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយគេបង្អស់គឺ Android Oreo™ (Go edition) ដែលជាកំណែទម្រង់របស់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់បំពាក់នៅលើទូរសព្ទ័ ដែលមាន RAM ទំហំ1GB។ ដូច្នេះហើយ Nokia 1 ផ្តល់ជូននូវគុណតម្លៃ ដ៏អស្ចារ្យ ជាមួយនឹងបទពិសោធដ៏ពិសេសមួយ ដែលរួមបញ្ចូលលក្ខណៈពិសេសទាំងអស់ដែលអ្នក ប្រើប្រាស់រំពឹង ពីស្មាតហ្វូន ដែលមានគុណភាពខ្ពស់។
គុណភាពរបស់ទូរសព្ទ័ស្មាតហ្វូន Nokia សម្រាប់អ្នកទាំងអស់គ្នា
ទូរសព្ទ័ Nokia 1 មានសមត្ថភាពក្នុងការផ្ដល់ឲ្យមនុស្សកាន់តែច្រើនខាងផ្នែកបច្ចេកវិទ្យា។ ដោយបំពាក់នូវប្រព័ន្ធដំណើរការ quad-core កាមេរ៉ាខាងមុខ និងខាងក្រោយ ប្រព័ន្ធ 4G និងស៊ីមពីរ ទូរសព្ទ័ Nokia1 ផ្តល់ជូននូវអ្វីគ្រប់បែបយ៉ាងដែលអ្នកចូលចិត្ត។ Nokia 1 បំពាក់ដោយថាមពលថ្ម 2150mAh ដែលអាចដោះ ចេញបាន និងប្រើប្រាស់ប្រពន័្ធដំណើរការ IPS ហើយ Hardware របស់វាដំណើរការជាមួយកម្មវិធី (optimized apps ) ដែលអាចឲ្យអ្នកប្រើប្រាស់នូវថាមពលថ្មបានយូរបំផុត។
នាំត្រលប់មកវិញនូវស្ទាយផ្ទាល់ខ្លួន
ទូរសព្ទ័ Nokia 1 ផ្ដល់ជូននូវការរចនាទូរស័ព្ទ Nokia ដ៏ស្រស់ស្អាតដែលមានភ្ជាប់មកជាមួយរូប “Nokia Smile” នៅក្នុងប្រអប់ថ្មី។ Nokia 1 មាន២ពណ៌ដែលអ្នកអាចរកជាវបាននៅជុំវិញពិភពលោក គឺពណ៌ ក្រហមចាស់ និងពណ៌ខៀវចាស់យ៉ាងស្រស់ស្អាតផងដែល។
សុវត្ថិភាព និងភាពទាន់សម័យជាមួយប្រពន័្ធប្រតិបតិ្តការ Android Oreo™ (Go edition)
ផលិតឡើងសម្រាប់ទូរសព្ទ័ ដែលមានទំហំ RAM 1GB Android Oreo™ (Go edition) ភ្ជាប់មកជាមួយនូវកម្មវិធីថ្មីៗពី Google ដែលត្រូវបានរចនាឡើងដើម្បីឲ្យដំណើរការបាន លឿនជាងមុនខណៈពេលដែលប្រើប្រាស់ទិន្នន័យអស់តិចជាងមុន។ ទូរសព្ធ័ Nokia1 មានបំពាក់នូវកម្មវិធី ពិសេសៗដែល អាចដំណើរការបានយ៉ាងរលូន និងលឿនកម្មវិធីទាំងនោះមានដូចជា Google Goជាកម្មវិធីសម្រាប់ស្វែងរក វេបសាយ Google Maps™ Go YouTube™ Go និង Google Assistant for Android (Go edition) កម្មវិធីទាំងនេះជួយឲ្យការផ្ញើសារបានលឿន ការតេទូរស័ព្ទ កំណត់ម៉ោងរោទិ៍ និងការប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែប្រើសម្លេងរបស់អ្នក។
ជាមួយកម្មវិធីមានស្រាប់ និងស្រាលជាងមុននៅលើប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go edition), អ្នកនឹងទទួលបានទំហំផ្ទុក ច្រើនជាងប្រអប់ Android Nougat បាន២ដង។ ស្មាត ហ្វូន Nokiaទាំងអស់មិនមានកម្មវិធីដែលមិនចាំបាច់ដែលនាំអោយខាត space(bloat ware, IU Changes)នៅលើទូរស័ព្ទរបស់អ្នកផ្តល់ឱ្យអ្នកឡើយ។ ប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go Edition) ផ្តល់ជូន នូវបទពិសោធរលូន រហ័ស ខណៈពេលដែលទូរសព្ទ័របស់អ្នកទទួលបានបច្ចុប្បន្នភាព (up-to-date) និង លក្ខណៈពិសេសចុងក្រោយបំផុតដែលរួមបញ្ចូលទាំង Google Play Protect ដែលជួយរក្សាកម្មវីធី និងទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាពជាបន្តបន្ទាប់។