តហ្វូន Samsung Galaxy A6+ ទើបតែបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុន TENAA របស់ចោន។ ស្មាតហ្វូននេះនឹងមានអេក្រង់ប្រភេទ infinity display (18.5:9 aspect ratio) ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។
តាមការបញ្ជាក់នៅក្នុង TENAA នេះ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 2220×1080 ជាមួយនឹងវិមាត្រ 160.1×75.7×7.9mm និងថាមពលថ្ម 3,500mAh ថែមទៀតផង។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 625 SoC នៅលើស្មាតហ្វូន Galaxy A6+ (2018) និងរ៉េមទំហំ 4GB ផងដែរ៕