វាមានការបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូន Nokia X6 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 chipset ហើយវាក៏មានការធ្វើតេស្តនៅលើ Geekbench ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់រ៉េមទំហំ 6GB និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។
តាមការបញ្ជាក់របស់ TENAA បញ្ជាក់ថា ស្មាតហ្វូននេះនឹងមានប្រភេទរ៉េមទំហំ 4GB និងទំហំ 3GB ផងដែរសម្រាប់ដាក់លក់នៅក្នុងតំបន់ផ្សេងៗគ្នានោះ។ តោះក្រឡេកមើលលទ្ធផលនៃការធ្វើតេស្តទាំងអស់គ្នា៖