ថ្មីៗនេះ ស្មាតហ្វូន Nokia 5.1 Plus បង្ហាញខ្លួននៅលើ TENAA ហើយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះបង្ហាញនៅលើបញ្ជីផងដែរ។ តាមឯកសាររបស់ TENAA បញ្ជកា់ថា ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core processor ដែលមានល្បឿន 2.0 GHz ហើយវាក៏ប្រហែលជាបន្ទះឈីបប្រភេទ MediaTek's Helio P-series ឬ Qualcomm's Snapdragon 600-series chipsets ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB/4GB និងម៉េមូរីទំហំ 32GB/64GB ។
ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំដល់ទៅ 5.86-inch display ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1520 HD+ resolution និង Notch ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,000 mAh ៕