វាមានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបញ្ចេញនូវស្មាតហ្វូនចំនួន 3 ម៉ូដែលនៅក្នុងឆ្នាំ 2018 នេះគឺជំនាន់ថ្មីរបស់ iPhone X ស្មាតហ្វូន 6.5-inch iPhone និងម៉ូដែល 6.1-inch LCD នោះ។ ស្មាតហ្វូន iPhone 8 (€800/£700/$700) ប្រើប្រាស់នូវអេក្រង់ LCD ហើយវាមានកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ។
សម្រាប់ស្មាតហ្វូន 6.1-inch iPhone នឹងមានទំហំខ្ពស់ជាង និងធំជាងទូរស័ព្ទ iPhone X ដោយសារតែវាមានអេក្រង់ធំនោះ។ ស្មាតហ្វូននេះប្រើប្រាស់កញ្ចក់នៅខាងក្រោយសម្រាប់បច្ចេកវិទ្យា wireless charging និងមុខងារ Face ID v1.0 ខណៈពេលដែលម៉ូដែលពីរផ្សេងទៀតរបស់ iPhones ប្រើប្រាស់នូវ v2.0 ដែលមាន Notch កាន់តែតូចនោះ៕