ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ទើបតែប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសចិនដែលមានឈ្មោះថា Z1i ដែលជាជំនាន់ថ្មីរបស់ស្មាតហ្វូន Z1 ដែលប្រកាសបង្ហាញខ្លួនកាលពីមួយខែមុននេះជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីបផ្សេងគ្នា ការបង្កើនទំហំផ្ទុកទិន្នន័យ និងការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ា Selfie ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ និងមានអេក្រង់ទំហំដល់ទៅ 6.26” display ។
ស្មាតហ្វូន vivo Z1i ប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128 GB និង microSD ទំហំ 256GB ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 16MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,260 mAh និងអេក្រង់កម្រិត 19:9 ratio LCD និង FunTouch OS ផងដែរ។ ស្មាតហ្វូន vivo Z1i ដាក់លក់ភ្លាមៗនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ CNY1,898 ($285/€245) ៕