នៅទីបំផុត ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ក្រុមហ៊ុន Oppo ប្រកាសបង្ហាញខ្លួនហើយដែលមានឈ្មោះថា Oppo A5 ។ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2-inch LCD ជាមួយនឹងកម្រិតភាពច្បាស់ 1,520x720px និងកម្រិត 19:9 aspect ratio ហើយវាក៏មាន Notch នៅលើអេក្រង់របស់វាផងដែរ។ វាប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 ជាមួយនឹងអង្គគណនា octa-core CPU ដែលមានល្បឿន 1.8GH ។
ស្មាតហ្វូននេះមានរ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រួមជាមួយនឹងរន្ធដោត microSD កាតផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 13MP f/2.2 និង 2MP f/2.4 module ដែលមានការប្រើប្រាស់ជាមួយនឹងមុខងារ portrait mode ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 8MP ។ ស្មាតហ្វូននេះមានវិមាត្រ 156.2×75.6×8.2mm និងទំងន់ 168g. ។ ស្មាតហ្វូននេះមានថាមពលថ្ម 4,230mAh ហើយវាអាចធ្វើការកម្មង់ទិញបាននៅថ្ងៃទី 13 ខែកក្កដានៅក្នុងតម្លៃប្រហែលជា $225 ៕